ភ្នំពេញ, សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី ២៤ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ (ម៉ោង ១៤:០០ – ១៥:៣០, រយ:ពេលថ្លង ៤ នាទី)
ព្រះចៅ ស៊ុលតង់ ហាជី ហាសាណាល់ ឬលគីយ៉ាស់ (Sultan Haji Hassanal Bolkial )
ប្រធានអង្គបជុំមាន
-> ថ្នាក់ដឹកនាំបណ្តាប្រទេសបូកបី និង អាស៊ាន លោក លោកស្រី ជាសមាជិក។
ជាកិច្ចចាប់ផ្ដើម, ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកគីស៊ីដា – ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីជា លើកដំបូង ។
ជាការពិត យន្តការអាស៊ានបូកបី បន្តជាកម្លាំងចលករស្នូលដែលមិនអាចខ្វះបាន ក្នុងការលើក កម្ពស់កិច្ចសហប្រតិបត្តិការនៅអាស៊ីបូព៌ា ក៏ដូចជាក្នុងការឆ្លើយតបទៅនឹងវិបត្តនានាប្រកបដោយប្រសិទ្ធភាព ។ ជាក់ស្ដែង, ទោះបីជាស្ថិតនៅក្នុងបរិការណ៍នៃការបន្តរីករាលដាលជំងឺកូវីដ-១៩, តំបន់អាស៊ានបូកបី នៅតែជាក្បាលម៉ាស៊ីនកំណើនមួយយ៉ាងសំខាន់សម្រាប់ជំរុញកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់ និង សកល ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមចូលរួមជាមតិមួយចំនួន សំដៅពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ដូច ខាងក្រោម ៖
ទី១. កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ប្រទេសបូកបី ក្នុងការរួម ចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់វ៉ាក់សាំង និង បរិក្ខារពេទ្យដល់កម្ពុជា និង ប្រទេសសមាជិកអាស៊ានផ្សេងទៀត ។ ជាមួយគ្នានេះ ក្នុងស្មារតីបន្តលើកកម្ពស់សុខភាព និងសុខុមាលភាព ប្រជាជន កម្ពុជាសូមគាំទ្រការដាក់ចេញនូវសេចក្តីថ្លែងការណ៍មេដឹកនាំអាស៊ានបូកប៊ីស្តីពីកិច្ច សហ-ប្រតិបត្តិការផ្នែកសុខភាពផ្លូវចិត្តក្នុងចំណោមក្មេងជំទង់ និង កុមារ” ។
ទី២. ដើម្បីរួមចំណែកស្តារឡើងវិញនូវកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យបានឆាប់, ខ្ញុំសូមអំពាវនាវដល់ ប្រទេសបូកបីបន្តផ្ដល់ការគាំទ្រឱ្យកាន់តែសកម្មថែមទៀតសម្រាប់ការអនុវត្តយន្តការតំបន់ ជាអាទិ៍ (១), ការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និង ជំងឺដែលកំពុងកើតមាន (ACPHEED) (២). ស្តុកបម្រុងបរិក្ខារពេទ្យតំបន់អាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ (RRMS); (៣). ក្របខណ្ឌនៃការរៀបចំច្រករបៀងធ្វើដំណើរអាស៊ាន (ATCAF); និង (៤). ក្របខណ្ឌ នៃការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF) ។
ទី៣. ខ្ញុំសូមស្នើប្រទេសអាស៊ានបូកបីបន្តលើកកម្ពស់ការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវ ផែនការសកម្មភាពអាស៊ានបូកបីស្ដីពីការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺកូវីដ-១៩ និង កម្មវិធីការ ងារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានបូកបី ឆ្នាំ២០២១-២០២២ ។ កម្ពុជាក៏សូមសង្កត់ធ្ងន់លើភាព ចាំបាច់ក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ-កិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ពី ប្រទេសអាស៊ានបូកបី សំដៅធានាការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះ នៅដើមឆ្នាំ ២០២២ ដើម្បីជំរុញ ការស្ដារ និង ជំរុញកំណើនសេដ្ឋកិច្ចតំបន់ ។
ទី៤. ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការអនុវត្តផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ាន បូកបីឆ្នាំ ២០១៨-២០២២ ។ ទន្ទឹមនេះ, កម្ពុជាស្នើសុំឱ្យការរៀបចំផែនការឆ្នាំ ២០២៣-២០២៧ ផ្តោតលើ វិស័យអាទិភាពចំនួន ៤ រួមមាន : (១). សន្តិសុខផ្នែកសុខភាពសាធារណៈ (២). ការលើកកម្ពស់សមត្ថ ភាពសហគ្រាសខ្នាតមីក្រូ តូច និង មធ្យម (MSMEs) និង កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចឌីជីថល; (៣). ផលិតកម្មកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ និង (៤). ការប្រើប្រាស់ថាមពលដោយចីរភាព៕
ដោយ, សុខ ខេមរា