ខេត្តប៉ៃលិន៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងផ្នែកជំនាញ អធិការដ្ឋាននគរបាលក្រុងប៉ៃលិនរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនាថ្ងៃទី២៧ខែតុលាឆ្នាំ២០២១ក្នុងករណីចោរកម្មនៅត្រង់ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា
ជនសង្ស័យ៣នាក់ដែលឃាត់ខ្លួននេះមាន១. ឈ្មោះអ៊ុន ពិរុណ ភេទប្រុស អាយុ ៣០ឆ្នាំ, ២.ឈ្មោះឡុង សុវណ្ណសាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ មានមុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងម្នាក់ទៀតឈ្មោះយេង លិញហួរ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរលក់ដូរទទួលបញ្ជាំ មានទីលំនៅក្នុងភូមិ-ឃុំជាមួយគ្នាខាងលើ។
សមត្ថកិច្ចបានឲ្យដឹងទៀតថាកាលពីវេលាម៉ោងជាង ៥ទៀបភ្លឺថ្ងៃទី ២៦ ខែតុលា នៅចំណុចកើតហេតុក្នុងក្រុងប៉ៃលិន ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ាក iPhone x max ០១ គ្រឿងបានសម្រេចរួច ជនខាងលើបានគេចខ្លួនបាត់។ ក្រោយមកជនសង្ស័យបានយកទូរស័ព្ទដែលលួចបាន ទៅដាក់បញ្ចាំឲ្យឈ្មោះយេង លិញហួរ ក៏ត្រូវនគរបាលមូលដ្ឋានស្រាវជ្រាវឃាត់ខ្លួនបាននាថ្ងៃទី២៧ខែតុលា ឆ្នាំ២០២១ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕