លោក ឃួង ស្រេង នៅយប់ថ្ងៃទី២៧តុលាបានឈរជើងនៅទីបញ្ជាការស្រាលមុខផ្សារព្រែកជ្រៃដើម្បីត្រៀមសង្គ្រោះពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅវេលាម៉ោងជាង១០ យប់ថ្ងៃទី២៧ ខែតុលាបានដឹកនាំកម្លាំងនិងអាជ្ញាធរឈរជើងនៅទីបញ្ជាការ ស្រាលដែលមានទីតាំងស្ថិតនៅមុខផ្សារ ព្រែកជ្រៃ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញនៅឡើយទេ។
ការឈរជើងនៅទីបញ្ជាការស្រាលរបស់ លោកឃួង ស្រេង គឺលោកមានគោលបំណងតែមួយគត់គឺដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលដែល ពួកគាត់មានទុក្ខភ័យ ខណៈដែលទឹកជំនន់ស្ទឹងព្រែកត្នោតបានជន់លិច លំនៅឋានប្រជាពលរដ្ឋ ប្រមាណ១០ សង្កាត់ហើយនៅក្នុងខណ្ឌដង្កោ ហើយ រដ្ឋបាលរាជធានីភ្នំពេញក៏គ្រោងនឹងនាំអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមក ចែកជូនប្រជាពលរដ្ឋដែលទទួលរងការលិចលង់នេះផងដែរ ។
បើតាមការបញ្ជាក់ពីអាជ្ញាធរសង្កាត់ អាជ្ញាធរខណ្ឌដង្កោបានឲ្យដឹងថា នៅក្នុង មូលដ្ឋានខណ្ឌដង្កោមានសង្កាត់ចំនួន១០ ហើយដែលទទួលការលិចលង់ដោយ ជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុងនោះមានប្រជាពលរដ្ឋប្រមាណជា៣០០០គ្រួសារ បានទទួលរងផលប៉ះពាល់ ហើយចំនួន នេះ អាជ្ញាធររាជធានីភ្នំពេញក៏គ្រោងនឹង នាំយកអំណោយរបស់សម្ដេចតេជោមក ចែកជូនពួកគាត់ផងដែរ។
សូមបញ្ជាក់ថា ៖ នៅយប់ថ្ងៃទី២៧ តុលានេះ ទាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ច និងកម្លាំងទាហានបានត្រៀមរួចរាល់ ហើយទាំងកម្លាំង និងឧបករណ៍ សម្ភារ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលដែលពួកគាត់ជួបហានិភ័យ ដោយ ទឹកជំនន់ បើទោះបីឆ្នាំនេះស្ថានភាព លិចលង់នៅក្នុងមូលដ្ឋានខណ្ឌដង្កោមាន ទំហំតូចជាងឆ្នាំកន្លងទៅក៏ដោយ។ កម្លាំង ទាំងអស់បានត្រៀម និងឈរជើង រួចស្រេចហើយនៅទីបញ្ជាការស្រាលស្ថិត នៅតាមបណ្តោយផ្លូវលេខ២១៧ មុខផ្សារ ព្រែកជ្រៃ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print