ទាស់សម្តីគ្នារឿងលក់ដូរបង្កជាហិង្សា មនុស្ស៦នាក់ព្រួតវាយស្ត្រីម្នាក់បណ្តាលឲ្យរងរបួស

ចែករំលែក៖

ភ្នំពេញ​៖ ស្ត្រីអាជីវកម្នាក់រត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅបន្ទាប់ពីមានអាជីវក៦នាក់ទៀតក្នុងនោះមានប្រុស២នាក់បានព្រួតវាយបណ្តាលឲ្យរងរបួសដោយសារតែមានទំនាស់ក្នុងរឿងលក់ដូរ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង​៣ និង៣០នាទី​រសៀល​ថ្ងៃ​ទី៥​ ខែមេសា​ ឆ្នាំ​២០១៦​ នៅចំណុចជម្ពូវ័ន​ ផ្លូវជាតិ​លេខ៤​ ភូមិជម្ពូវ័ន​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍​សែន​។

ជនបង្កទាំងនោះទី១ឈ្មោះនឿន​ ភេទប្រុស​ ទី២ឈ្មោះវណ្ណា​ ភេទប្រុស​ ទី៣ឈ្មោះស្រី​ ណា​ ភេទស្រី ទី៤​ឈ្មោះ​ ស្រីមាន​ ភេទស្រី និង២នាក់ទៀតនៅមិនទៀតស្គាល់ឈ្មោះនោះទេ​បានព្រួតគ្នាវាយទៅលើស្ត្រីរងគ្រោះខាងលើ។

តាមសម្ដីជនរងគ្រោះឈ្មោះហ៊ី​ ចន្ថា​ អាយុ៣២ឆ្នាំ​ មុខរបរលក់ម្ជូ​នៅកន្លែងកើតហេតុ​ ស្នាក់នៅបុរីសែនមនោរម្យ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍​សែន​ បានឲ្យដឹងថា រូបគាត់និងក្រុុមជនបង្កដែលលក់នៅជិតគ្នាធ្លាប់មានទំនាស់ជាមួយគ្នាជាយូរមកហើយលុះរហូតមកដល់វេលាកើតហេតុក៏បង្កជម្លោះពាក្យសម្ដីគ្នាម្តងទៀតរហូតដល់ក្រុមភាគីម្ខាងទៀតលើកគ្នាមកព្រួតវាយបណ្តាលឲ្យរបួសដៃខាងស្តាំ ទើបរូបគាត់រត់ទៅប្តឹងសមត្ថកិច្ចនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ចោមចៅដើម្បីឲ្យជួយរកយុត្តិធម៌។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការឃាត់ជនបង្កទាំង៦នាក់ដើម្បីយកមកធ្វើការសាកសួរ។

សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីធ្វើការសាកសួររួចភាគីខាងក្រុមបង្កបានសងថ្លៃជំងឺចិត្តចំនួន៥០ម៉ឺនរៀលដើម្បីបញ្ចប់រឿង៕

image1

image2

image3

ដោយ៖ សុខាសែនជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print