កូវីដ-១៩បំប្លែងថ្មី Delta Plus បានបង្ហាញវត្តមាននៅក្នុង៤២ប្រទេសជុំវិញពិភពលោក

ចែករំលែក៖

អង្គការសុខភាពពិភពលោក WHO បានប្រកាសថា ពេលនេះWHOកំពុងតែតាមដាន វីរុសកូវីដ-១៩ បំប្លែងថ្មី Delta Plus ដែលអាចរាលដាលខ្លាំង ដោយពេលនេះបានរាលដាល ដល់៤២ប្រទេសនៅជុំវិញពិភពលោកហើយ ។

ក្នុងពេលដែលករណីឆ្លងកូវីដ-១៩ នៅលើពិភពលោកកើនឡើងខ្ពស់ ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក បានបើកកិច្ចប្រជុំជាប្រចាំ ដើម្បីធ្វើការស្រាវជ្រាវ វាយតម្លៃចំពោះភាពស៊ាំរបស់មនុស្សទៅលើវីរុសកូវីដ-១៩ បំប្លែងថ្មី AY.4.2 ឬហៅថា Delta Plus។
កន្លងមកក្រុមជំនាញសុខាភិបាលអង់គ្លេស បានបើកការស្រាវជ្រាវ ដោយមកទល់ពេលនេះមិនទាន់មានភស្តុតាងបង្ហាញថា វីរុសបំប្លែងថ្មីគ្រោះថ្នាក់ជាងវីរុសនាពេលបច្ចុប្បន្ននេះនៅឡើយទេ ក៏ដូចជាការចុះខ្យោយភាពស៊ាំនៃវ៉ាក់សាំងប្រឆាំងកូវីដ-១៩។
វីរុស Delta Plus មិនទាន់ត្រូវបានអង្គការសុខភាពពិភពលោក ដាក់ចូលក្នុងបញ្ជីជាប្រភេទវីរុសបំប្លែងថ្មី គ្រោះថ្នាក់នៅឡើយទេ ដោយសារតែក្រុមជំនាញសុខាភិបាលកំពុងតែតាមដាន់ការប្រែប្រួលនៃវីរុសដែលតា។
បច្ចុប្បន្ននៅលើពិភពលោកមានចំនួនអ្នកឆ្លងកូវីដ-១៩ សរុបជាង២៤៦,២លាននាក់ និងស្លាប់ជាង ៤,៩លាននាក់ ។ អាមេរិក ឥណ្ឌា ប្រេស៊ីល នៅតែជាប្រទេសនាំមុខពីចំនួនករណីឆ្លងច្រើនជាងគេបង្អស់នៅលើពិភពលោកដដែល ៕ដោយសាធី

...


រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print