អភិបាលខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាល និងផ្តល់អំណោយឧបត្ថម្ភជូនកងកម្លាំកងទ័ពដឹកជញ្ជូន

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹក​ថ្ងៃសុក្រទី២៩ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយឧបត្ថម្ភមួយចំនួន ជូនពួកកងកម្លាំងកងទ័ពដឹកជញ្ជូន ដែលបានបំពេញបេសកកម្មការងារលើទឹកដីខេត្តបន្ទាយមានជ័យ ដឹកជញ្ជូនបងប្អូនពលករត្រឡប់មកពីប្រទេសថៃ ដើម្បីធ្វើចត្តាឡីស័ក​ហើយ​ និងអនុញ្ញាតឱ្យពួកគាត់​ត្រឡប់ទៅអង្គភាពវិញ​ ដើម្បីជួបជុំគ្រួសារកូនចៅនៅផ្ទះ ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត​ បានថ្លែងការកោតសសេីរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញបេសកកម្មដ៏មមាញឹករបស់កងទ័ពដឹកជញ្ជូនក្នុងដឹកជញ្ជូនបងប្អូនពលករពីព្រំដែនមកកាន់មណ្ឌលចត្តាឡីស័ក និងទៅកាន់លំនៅដ្ឋាន។

បន្ថែមពីនេះ​ លោក​អភិបាល​ខេត្ត​ បានបញ្ជាក់ទៀយថា​​ ពេលនេះស្ថានភាពកូវីដ-១៩ និងការដឹកជញ្ជូនពលករមានការកាត់បន្ថយ​ ដូច្នេះត្រូវបានបញ្ចប់ការដឹកជញ្ជូនច្រើនជាង ហើយត្រូវបានត្រឡប់ទៅបំពេញបេសកកម្មនៅអង្គភាពខ្លួនវិញ សូមជូនពរកងកម្លាំងទាំងអស់ប្រកបដោយសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ចការងារជូនជាតិ និងប្រជាជន៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print