ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃសុក្រទី២៩ ខែតុលា ឆ្នាំ២០២១នេះ បានបង្ហាញពីផ្លាកសញ្ញាចំនួនពីរ មានន័យយ៉ាងដូចម្តេច?
ផ្លាកសញ្ញាលេខ១៖ សញ្ញានេះ ហាមស៊ីផ្លេចំពោះយានជំនិះគ្រប់ប្រភេទ លើកលែងតែករណីអាចមានគ្រោះថ្នាក់បន្ទាន់។
ផ្លាកសញ្ញាលេខ២៖ សញ្ញានេះប្រើសំរាប់អោយអ្នកបើកបរប្រុងប្រយត្ន័ ខាងមុខមានកុមារឆ្លងកាត់ ។
គួរឱ្យកត់សម្គាល់៖ ផ្លាកសញ្ញាដែលនៅលើមានន័យថាដល់ទីតាំងនោះមុន។
ជាមួយគ្នានេះក្រសួងសាធារណការ សូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចររលុប ឬមានផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។
លើសពីនេះទៅទៀតបងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ។ សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំណើរបានងាយស្រួល និងមានសុខសុវត្ថិភាព៕
ដោយ៖សហការី