ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានបំពេញទស្សនកិច្ចនៅទីក្រុងរ៉ូម ប្រទេសអុីតាលី នៅព្រឹកថ្ងៃទី២៩ខែតុលា ជាការចាប់ផ្តើមនៃដំណើរទស្សនកិច្ចក្នុងតំបន់អឺរ៉ុប។ គោលដៅនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោនជាមួយបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប។ នៅក្នុងដំណើរទស្សនកិច្ចនោះ លោកបៃឌិន នឹងចូលរួមកិច្ចប្រជុំ ជាប្រចាំនៃប្រទេសអភិវឌ្ឍន៍ G20 ។ កិច្ចប្រជុំនឹងធ្វើឡើងនៅក្នុងទីក្រុងរ៉ូម បន្ទាប់មកលោកបៃឌិន នឹងបន្តបំពេញទស្សនកិច្ចទៅកាន់ប្រទេសអង់គ្លេសដើម្បីចូលរួមកិច្ចប្រជុំលើកទី២៦ ស្តីពីបម្រែបម្រួលអាកាសធាតុ ( COP26) ។ តាមគម្រោងលោកបៃឌិន នឹងបំពេញទស្សនកិច្ចទៅកាន់បុរីវ៉ាទីកង់ជួបជាមួយសម្តេចសង្ឃកាតូលិក Francis ។ ក្រោយមកលោកបៃឌិននឹងជួបជាមួយនាយករដ្ឋមន្ត្រីអុីតាលី លោក Mario Draghi និងប្រធានាធិបតីបារាំង លោក Emmauel Macron បន្ទាប់ពីកិច្ចប្រជុំG20រួច។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jack Sullivan បានឱ្យដឹងថា នៅថ្ងៃទី ២៨ខែតុលា ខ្លឹមសារនៅក្នុងកិច្ចពិភាក្សារវាងប្រធានាធិបតីបៃឌិននឹងសមភាគីបារាំង លោកម៉ាក្រុង គឺផ្តោតសំខាន់ទៅលើការផ្សះផ្សាទំនាក់ទំនងរវាងអាមេរិកនឹងបារាំង ក្រោយការប្រឈមមុខតានតឹងដាក់គ្នាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនាវាមុជទឹកជាមួយអូស្ត្រាលី អង់់គ្លេស៕ ដោយសាធី
រូបថត៖AFP/TTXVN.