រដ្ឋបាល​ខណ្ឌដូនពេញ​ បន្តចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១នេះ​ បានដាក់បញ្ជាឱ្យលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចុះអនុវត្តការងារស្តីពីការៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌដូនពេញ។

បើ​តាមការបញ្ជាក់ពី​លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានឱ្យដឹងថា​ ក្នុងប្រតិបត្តិការការចុះចុះអនុវត្តការងារ​ខាងលេីនេះ​ មានដូចខាងក្រោម៖

*១-ចុះរៀបចំសណ្តាប់ធ្នាប់មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះមុនីវង្ស តីរវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ៩០ ៩២ ៩៦ ៤៧ ១៥ ១០៦ ១០៨ ៩០០ ៩៣ ៧០ ៧២ ៥ ៤៧ ៧៤ ៧៦ ៨០ ៨៦ ផ្លូវជាតិលេខ៥ ផ្លូវបេតុងទី១ ២ ៣ ១៧២ ១៧៤ ១៤៤ ១៤៨ ១៣៦ ១៣ ៥ ជាលទ្ធផល÷
– ចាក់សោរកង់រថយន្តទុកនៅនឹងកន្លែងចំនួន ០១គ្រឿង
– ចាប់ម៉ូតូយកមករក្សាទុកនៅសាលាខណ្ឌចំនួន ០១គ្រឿង និងម៉ូតូកង់បីឥណ្ឌាចំនួន ០១គ្រឿង
– ផ្សព្វផ្សាយហាមមិនឱ្យមានការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។

*២-ដាក់កម្លាំងល្បាត និងពួនស្ទាក់តាមគោលដៅឃាត់រថយន្តធុនធំចូលរាធានីភ្នំពេញខុសម៉ោងកំណត់ និងតាមតម្រាយផ្លូវដែលបានហាមឃាត់។

*៣-ដាក់បទបញ្ជាឱ្យអធិការដ្ឋាននគរបាលខណ្ឌ បញ្ជាការដ្ឋានខណ្ឌ និងប្រជាការពារខណ្ឌ ដាក់កម្លាំងចុះល្បាត និងដាក់គោលដៅពួនស្ទាក់ចាប់ឃាត់ទុករថយន្ត ម៉ូតូ កែបំពង់សំឡេងខុសលក្ខណៈបច្ចេកទេស ដែលបណ្តាលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើតាមតម្រាយផ្លូវដែលបានឆ្លងកាត់។

*៤-បានដាក់កម្លាំងចូលរួមអនុវត្តច្បាប់ចរាចរណ៍ជើងគោកនៅគោលដៅវិមានឯករាជ្យ។

*៥-ចុះត្រួតពិនិត្យការកាត់យ៉ាបនៅផ្លូវលេខ ១៤៨ សង្កាត់ ផ្សារកណ្តាលទី១ ជាលទ្ធផល ប្រជាពលរដ្ឋចូលកាត់យ៉ាបដោយស្មគ្រចិត្តបានចំនួន ០១ទីតាំង៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print