ខេត្តកំពត៖ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានបន្តទទួលពាក្យបណ្ដឹង និងជួយសម្របសម្រួល ដោះស្រាយបញ្ហាមួយចំនួនជូនពលរដ្ឋ ដែលមកពីបណ្តាស្រុកក្រុងក្នុងខេត្តកំពត។
បន្ទាប់មកមលោក ក៏បានជួបសំណេះសំណាលជាមួយ សប្បុរសជនដែលបាន ចូលរួមផ្ដល់ស្បៀងជូនរដ្ឋបាលខេត្ត សម្រាប់ប្រេីប្រាស់ ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ។
ក្នុងនោះ លោក ជួន សុវណ្ណ និងលោកជំទាវ បានផ្ដល់នូវ អង្ករ ចំនួន២៥ តោន មីជាតិ ចំនួន២០០កេស និងទឹកត្រីទឹកស៊ីអ៊ីវ ចំនួន២០០យួរ ។
លោក សោម សុខរ៉ាឌី និងភរិយា បានផ្ដល់អង្ករ ចំនួន៣០ តោន មីយេីង ចំនួន ៥០០កេស និងទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន២០០យួរ ៕
...
ដោយ, សិលា