លោក Tedros Adhanom Ghebreyesus ត្រូវបានជ្រើសរើសបន្តដឹកនាំWHO

ចែករំលែក៖

នៅថ្ងៃទី២៩ខែតុលា បណ្តាមន្ត្រីការបរទេសលោកខាងលិច បានឱ្យដឹងថា លោក Tedros Adhanom Ghebreyesus អាចនឹងបន្តកាន់តំណែងជាអគ្គនាយកអង្គការសុខភាពពិភពលោក WHO អាណត្តិទីពីរជាបន្តទៀត ក្រោយក្លាយជាបេក្ខភាពតែមួយគត់ទទួលបានការបោះឆ្នោតគាំទ្រជ្រើសរើសពី២៨ប្រទេស។

បណ្តាមន្ត្រីការបរទេសបានឱ្យដឹងថា កាលពីចុងខែកញ្ញា WHO បានផ្ញើលិខិតទៅកាន់ ១៩៤ ប្រទេស ជាសមាជិកWHO នៅបញ្ជីឈ្មោះបេក្ខភាពអគ្គនាយក WHO អាណត្តិបន្ទាប់។ ក្នុងចំណោម២៨ប្រទេសដែលបានជ្រើសរើសលោក Tedros Adhanom Ghebreyesusបន្តដឹកនាំWHO មានប្រទេសតំបន់អឺរ៉ុប និង៣ប្រទេសនៅទ្វីបអាហ្វ្រិក។
កាលពីឆ្នាំ២០១៧ លោក Tedros Adhanom Ghebreyesus បានបង្កើតប្រវត្តិសាស្ត្រក្លាយជាមនុស្សដើមកំណើតអាហ្វ្រិកដែលកាន់តំណែងជាប្រធានអង្គការសុខភាពពិភពលោក ។ អតីតរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេស Ethiopia ក្លាយជាប្រមុខដឹកនាំអង្គការWHO រួមគ្នាជាមួយពិភពលោកដើម្បីទប់ស្កាត់កូវីដ-១៩។
ការណ៍ដែលប្រទេសតំបន់អឺរ៉ុបបន្តជ្រើសរើសលោក Tedros Adhanom Ghebreyesus បន្តជាបេក្ខភាពប្រធាន WHO គឺជារឿងភ្ញាក់ផ្អើល ដោយភាគច្រើនក្រុមអ្នកវិភាគជឿជាក់ថា ប្រទេសអាហ្វ្រិកនឹងគាំទ្រលោក Ghebreyesus ភាគច្រើន ប៉ុន្តែបែរជាទទួលបានការគាំទ្រភាគច្រើនពីអឺរ៉ុប៕ ដោយសាធី

...


រូបថត៖EPA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print