ក្រសួងសុខាភិបាលវៀតណាមបានអនុម័តប្រភេទវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់កុមារ

ចែករំលែក៖

ក្រសួងសុខាភិបាលវៀតណាមបានអនុម័តវ៉ាក់សំាងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer និង Moderna ដើម្បីចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី១២-១៧ឆ្នាំ ។ ពេលថ្មីៗនេះបណ្តាទីក្រុងបានចាប់ផ្តើមចាក់វ៉ាក់សាំង Pfizer មុនគេ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី២៩ខែតុលា សាស្ត្រាចារ្យ បណ្ឌិត Duong Thi Hong នាយករងនៃវិទ្យាស្ថានអនាម័យនិងរោគរាតត្បាតមជ្ឈិម អនុប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃកម្មវិធីពង្រីកការចាក់វ៉ាក់សាំងការពារ បាននិយាយថា រដ្ឋបាលឱសថវៀតណាម ក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យប្រើប្រាស់នូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួនពីរប្រភេទគឺ វ៉ាក់សាំង Pfizer និង Moderna សម្រាប់ចាក់ជូនកុមារអាយុ 12-17 ឆ្នាំ។
ដោយសារតែមានបញ្ហាលើប្រភពផ្គត់ផ្គង់ ពេលថ្មីៗនេះបណ្តាខេត្តក្រុងមួយចំនួននឹងទទួលបានការផ្តល់វ៉ាក់សំាង Pfizer ដល់កុមារ។
ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងដល់កុមារ អាណាព្យាបាលជាច្រើនបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់យូរអង្វែងដលើកុមារ ។ លោកស្រី Hong បានបញ្ជាក់ថា វ៉ាក់សាំងពីរប្រភេទគឺត្រូវបានក្រសួងសុខាភិបាលត្រួតពិនិត្យ
និងអនុម័តឲ្យប្រើប្រាស់ មិនប៉ះពាល់ដល់សុខភាពកុមារឡើយ។
ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ វៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជិត ៨០លានដូសហើយ ក្នុងនោះមានជាង២៣លាននាក់បានចាក់គ្រប់ចំនួនពីរដូស ។ ក្នុងពេលនេះដែរវៀតណាមបានបង្កើនការចាក់វ៉ាក់សាំងជូនពលរដ្ឋ ក្នុងនោះមានកុមារមានអាយុ១២ឆ្នាំឡើងទៅ ដើម្បីទប់ស្កាត់ការឆ្លងក្នុងសហគមន៍នឹងដំណើរការសេដ្ឋកិច្ចឡើងវិញ៕ ដោយសាធី

រូបថត៖m.vietnamnet.vn.

...

រូបថត៖TTXVN-VNA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print