ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៤គ្រាប់និងធ្វើការកម្ទេចចោលចំនួន២គ្រាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ តាមសេចក្ដី​រាយការណ៍​បានឱ្យដឹងថា​ នៅថ្ងៃ​សុក្រ​ទី២៩ ខែតុលា​ ឆ្នាំ២០២១​ ពលរដ្ឋ​បាន​ប្រទះ​ឃើញ​
គ្រាប់មិនទាន់ផ្ទុះប្រភេទ​១០៥mm ចំនួន៣គ្រាប់ និងមួយគ្រាប់​ទៀតជាប្រភេទគ្រាប់ទម្លាក់ពីលេីយន្តហោះ​កប់នៅក្នុងដីពីរ​កន្លែង​ផ្សេង​គ្នា​ ហេីយ​រាយការណ៍មកមន្រ្តីនគរបាលប៉ុស្តិ៍ចុះទៅត្រួតពិនិត្យនិងដាក់​ស្លាកសញ្ញា​ដេីម្បី​បញ្ចៀស​គ្រោះថ្នាក់​ ។
ទីតាំង​ទី១​៖​ នៅវេលាម៉ោង០៨:០០នាទី មានប្រជាពលរដ្ឋឈ្មោះ យ៉េន វៃ ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ បានរាយការណ៍ថាគាត់បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះប្រភេទ១០៥mm ចំនួន៣គ្រាប់នៅក្នុងដីចម្ការរបស់គាត់ស្ថិតនៅភូមិទួលតាខិន ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ទីតាំង​ទី២​ ៖​ នៅវេលាម៉ោង១៣និង​៤០​នាទីរសៀល មានប្រជាពលរដ្ឋ​ឈ្មោះ ផង់ កាន់ ភេទប្រុស អាយុ​៥៣ឆ្នាំ រស់នៅ​ភូមិ​ស្រែសោមថ្មី ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ បានមករាយរណ៍ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំពាន់​ថា គាត់​បានប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន ០១គ្រាប់ (ក្បាលផ្ទុះ ជាគ្រាប់ណាប៉ាល់ទម្លាក់ពីយន្តហោះ​) ស្ថិត​នៅគីឡូម៉ែត្រ​លេខ៤៣ ក្នុងភូមិស្រែសោមថ្មី។​

ក្រោយពីបានទទួលសេចក្តីរាយការណ៍ខាងលើរួចកម្លាំងមន្រ្តីនគរបាលប៉ុស្តិ៍ក៍បានចុះត្រួតពិនិត្យនិងដាក់ស្លាកសញ្ញាគ្រោះថ្នាក់ ។
បច្ចុប្បន្នការិយាល័យជំនាញបានរាយការណ៍ជូនអង្គភាព CMAC រួចហើយ។

សូមបញ្ជាក់​ថា​ នៅថ្ងៃនេះផងដែរនៅចំណុចវាលស្រែក្នុងភូមិល្វេ ឃុំក្រែក ស្រុកពញាក្រែក អង្គភាព HELLOTRUST បានកម្ទេចគ្រាប់បែកចំនួន០២គ្រាប់ និងគ្រាប់ ៦០m.m ១គ្រាប់ប្រកបដោយសុវត្ថិភាព ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print