ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី២៩ខែតុលា បានអំពាវនាវដល់កម្លាំងទាហានស៊ូដងរក្សាការអត់ធ្មត់ បញ្ចៀសការប្រើហិង្សាប្រឆាំងក្រុមបាតុករសន្តិភាព ។ តាមគម្រោង ក្រុមប្រឆាំងនៅស៊ូដងនាថ្ងៃទី ៣០ ខែតុលានេះ បាននាំគ្នាធ្វើបាតុកម្ម ប្រឆាំងកម្លាំងទាហាស៊ូដង់ធ្វើរដ្ឋប្រហារ នៅថ្ងៃទី២៥ខែតុលា កន្លងមក។ ក្រុមបាតុករបានអំពាវនាវឲ្យកម្លាំងទាហាន «ត្រូវចាកចេញ» ។ តាមគម្រោងមានបាតុកម្មនៅក្នុងតំបន់ជាច្រើន នៅទូទាំងប្រទេស ។ ការធ្វើបាតុកម្មនោះអាចប្រឈមនឹងអំពើហិង្សា ដោយការប៉ះទង្កិចគ្នារវាងកម្លាំងប៉ូលិស ទាហាជាមួយក្រុមបាតុករ។ តាមសារព័ត៌មាន Al Hadath មានទីតាំងនៅទីក្រុងឌូបៃ បានផ្សាយថា រាល់សេវាកម្ម ទូរគមនាគមន៍នៅស៊ូដង់ មានផ្អាកដំណើរការ មានអ៊ិធឺណិត សេវាទូរស័ព្ទក៏ត្រូកាត់ផ្តាច់ផងដែរ តាំងពីព្រឹកប្រលឹងថ្ងៃទី៣០ខែតុលា មុនពេលបាតុកម្មកើតឡើង។ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក នៅថ្ងៃទី ២៩ខែតុលា បានអំពាវនាវឲ្យកម្លាំងទាហានស៊ូដងរក្សាការអត់ធ្មត់បញ្ចៀសអំពើហិង្សាកើតឡើង ។ សកម្មភាពខាងលើរបស់អាមេរិក ក្រោយពេលកម្លាំងទាហាស៊ូដង់ មានប្រតិកម្មចំពោះបាតុកម្ម នៅថ្ងៃទី ៣០ខែតុលា ។ ការធ្វើបាតុកម្មពេលនេះគឺជារង្វាស់ក្នុងការវាយតម្លៃទៅលើកម្លាំងទាហានស៊ូដង់។ ក្នុងសប្តាហ៍កន្លងក ក្រោយកម្លាំងទាហានស៊ូដង់ បានធ្វើរដ្ឋប្រហារ ហើយចាប់នាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីជាច្រើនរូប ។ កន្លងមកមានបាតុកម្មផ្ទុះឡើង មានហិង្សាបានសម្លាប់មនុស្ស១១នាក់និងរាប់រយនាក់រងរបួស ដោយការប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខនិងបាតុករ៕ដោយ៖សាធី
ប្រភពរូបថត៖AFP/TTXVN.