ខេត្តតាកែវ ៖ នៅថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែតុលាឆ្នាំ២០២១ វេលាម៉ោង២១ និង២៥នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមការដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីសំណាក់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យមួយនាក់ នៅចំណុចផ្ទះសំណាក់ភ្នំដិនតារា ស្ថិតនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត ។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា, ជនសង្ស័យមាន ឈ្មោះ ឡាត់ ឡូ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិខ្នុរ សង្កាត់ខ្នុរ ក្រុងសង្កែ ខេត្តបាត់ដំបង។
សមត្ថកិច្ចបន្តថា, បច្ចុប្បន្ន ជនសង្ស័យខាងលើ បានប្រគល់ជូនកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
ដោយ, សិលា