រថយន្តFord Ranger បុករថយន្ត Toyota Prius ផ្ទប់នឹងរបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនេីបម៉ាក​ Ford Ranger បានបើកបុករថយន្តម៉ាក Toyota Prius ដែលកំពុងបើកឆ្លងផ្លូវចំពីចំហៀងពេញទំហឹងធ្វើឱ្យខ្ទាតទៅបោកផ្ទប់នឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ តែមិនបង្កឲ្យមនុស្សរងរបួសឡេីយ​ ។
​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង២​រំលងអធ្រាត្រ​ឈានចូលថ្ងៃចន្ទ​ទី១​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង​ កែងផ្លូវលេខ១៩៩​ ក្នុងសង្កាត់ទួលស្វាយព្រៃ២​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។
​ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ ដំបូងគេឃេីញរថយន្តម៉ាក​ Toyota​ ​Prius​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​ 2BJ-6057 បេីកបរដោយបុរសម្នាក់ជាជនជាតិបរទេស​ធ្វេីដំណេីរតាមបណ្ដោយវិថីម៉ៅសេទុងក្នុង ទិសដៅពីត្បូងទៅជេីង​ ហើយពេលបើកឆ្លងភ្លើងស្តុបបានពាក់កណ្ដាលផ្លូវ ក៏មានរថយន្តស៊េរីទំនេីបម៉ាក​ Ford Ranger ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BC-9796 ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១៩៩ ពីកេីតទៅលិចក្នុងល្បឿនលឿន​ និងមិនប្រយ័ត្នបានជ្រុលទៅបុករថយន្ត Toyota Prius ចំពីចំហៀងពេញទំហឹងវិលទៅបោកផ្ទប់នឹងរបាំងថ្មរងការខូចខាតយ៉ាងដំណំ​ ។ ចំណែករថយន្តបង្កម៉ាក Ford Ranger បានបើកបន្តទៅមុខប្រហែល៣០ម៉ែត្រទេីបឈប់រថយន្តហើយអ្នកបើកបរបានចុះគេចខ្លួនបាត់​ ។
​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ​ គឺគ្រាន់តែខូចខាតរថយន្តទាំងពីរគ្រឿងខាងលេីនេះតែប៉ុណ្ណោះ​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ​ និងរាជធានីភ្នំពេញ​ធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងខាងលេីនេះទៅរក្សាទុក​ រង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយតាមច្បាប់​ ៕

...

​ ដោយ​ ៖​ ​ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print