អីក៏អកុសលម៉្លេះ!! នារី​ម្នាក់​ធ្លាក់​ពី​លើ​ម៉ូតូ​ ត្រូវ​រថយន្ត​ដឹក​សំរាម​បេីកមកពីក្រោយកិន​ធ្លាយ​ពោះ​វៀន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​

ចែករំលែក៖

​ ភ្នំពេញ​ ៖​ មានហេតុការណ៍ដ៏ភ្ញាក់
ផ្អេីលមួយបានកេីតឡេីង​ ខណៈដែលនារី​ម្នាក់​ជិះ​ម៉ូតូ​ពី​ក្រោយ​គេសុខ​ៗ​ ស្រាប់​តែ​ធ្លាក់​ពី​លើ​ម៉ូតូ​ហេីយត្រូវ​រថយន្ត​ដឹក​សំរាម​ បេីក​មក​ពី​ក្រោយ​កិន​ពី​លើ​បណ្ដាល​ឱ្យធ្លាយពោះវៀនរងរបួស​ធ្ងន់​ធ្ងរ​ និងបានស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ កាលពីវេលា​ម៉ោង​៦និង​៤០នាទីព្រលប់​ ថ្ងៃ​ទី​៣១​ ខែ​តុលា​ ឆ្នាំ​២០២១​ ជិត​ភ្លើងស្តុប​ផ្សារ​ថ្នល់​បត់​ ភូមិ​ខ្វា​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​។
​ សមត្ថកិច្ចបានឱ្យដឹងថា​ សព​ជន​រងគ្រោះ​ មាន​ឈ្មោះ​ ភាន​ ស្សាវតា​ ភេទស្រី​ អាយុ​២៨ឆ្នាំ​ មុខរបរ​កម្មការិនី​រោង​ចក្រ​ ស្នាក់នៅ​ជាមួយ​បងប្អូន​នៅ​ភូមិ​តាឡី​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ មាន​ស្រុក​កំណើត​នៅភូមិ​សន្សំ​កុសល​ សង្កាត់​បឹង​ទំពុន១​ ខណ្ឌ​មាន​ជ័យ​ ។
​ យោងតាម​ប្រភព​ព័ត៌មាន​បានឱ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដាសង់​ប៊ិក ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FB-9050 ចេញ​ពី​ផ្ទះ​ក្នុង គោលបំណង​ជូន​ក្មួយ​ស្រី​ទៅ​ទិញ​សម្ភារសិក្សានៅ​ហាង​២៥០០៛​ ដោយ​មាន​បុរស​ម្នាក់​ត្រូវ​ជា​បង​ជីដូនមួយ​ជា​អ្នក​ឌុប​ ហើយ​ក្មួយ​ស្រី​អង្គុយ​កណ្តាល​ ចំណែក​ជន​រងគ្រោះ​អង្គុយ​ខាង​ក្រោយ​បង្អស់​ ហើយ​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ២១៧​ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​មិន​ដឹង​ជាយ៉ាង​ម៉េចនោះ​ទេ​ស្រាប់តែជនរងគ្រោះបាន​ធ្លាក់​ពី​លើ​ម៉ូតូ​មក​លើ​ថ្នល់ ហើយ​គាប់​ជួន​ពេល​នោះ​ដែរ​មានរថយន្ត​ដឹក​សំរាម​ មួយគ្រឿង​ ម៉ាក​ DONG FIN ពណ៌បៃតង​លាយ​ស​ ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ស្រប​គ្នាជាន់ហ្រ្វ័ង​មិន​ទាន់​ក៏ជ្រុល​ទៅ​កិន​ពី​លើ​ជនរងគ្រោះ​បណ្ដាលឱ្យរងរបួស​បែក​ក្បាល​ និង​ធ្លាយ​ពោះ​វៀន​ សន្លប់​បាត់​ស្មារតី​ ហើយ​ភ្លាម​ៗ​នោះដែរ​ ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដែល​នៅ​ក្បែរ​នោះ​ស្រាប់​ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​យីហោ​ម្លិះ​ដង្កោ​ តែ​ពេល​ទៅ​ដល់​ជនរងគ្រោះ​បាន​ដាច់​ខ្យល់​ស្លាប់​តែ​ម្តង​ ។ ដោយ​ឡែក​ខាង​រថយន្ត​វិញ​ភ្លាមៗ​នោះ​ដែរ​ក៏ត្រូវ​សមត្ថកិច្ច​ ឃាត់​អ្នក​បេីក​បរ​បាន​យក​ទៅ​ធ្វើ​ការ​សាក​សួរ​នៅ​ផ្នែក​ជំនាញ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោជាមួយ​នឹង​បុរស​ជា​អ្នក​បេីក​ម៉ូតូ​ផង​ដែរ​ ។
​ ក្នុង​ករណី​នេះ​ សមត្ថកិច្ច​សហការ​ជាមួយ​ម្ចាស់​ផ្ទះ​ដែលនៅ​ក្បែរ​នោះ​ដើម្បី​ឆែក​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​ ឃើញ​ថា​ជនរងគ្រោះ​ពិត​ជា​ធ្លាក់ពី​លើ​ម៉ូតូ​ដោយ​ខ្លួនឯង​ពិត​ប្រាកដ​មែន​ ។
​ ក្រោយ​ពេញ​កេីតហេតុ​ សមត្ថកិច្ច​បាន​ទាក់ទង​សាច់ញាតិ​ឱ្យមក​ទទួល​សពយក​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​គោក​បញ្ជាន់​ក្នុងខណ្ឌ​ពោធិ៍​សែនជ័យ​តាម​ប្រពៃណី​ ។ ចំណែក​ អ្នក​បេីក​បរ​រថយន្ត​បង្ក រួម​ជាមួយ​នឹង​អ្នក​បេីក​ម៉ូតូ​ ត្រូវ​សមត្ថកិច្ច​ជំនាញ​ប្រគល់ឲ្យ​សមត្ថកិច្ច​ចរាចរណ៍​រាជធានី​ភ្នំពេញ​ ចុះ​ទៅ​ធ្វើ​ការ​វាស់​វែង​ យក​ទៅ​រក្សា​ទុក​និងចាត់ការ​បន្ត​ នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ​ ៕​

...

ដោយ​ ៖ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print