ខេត្តស្វាយរៀង ចាប់ផ្តើមដំណើរការគ្រឹះស្ថានអប់រំសិក្សាឡើងវិញ ដោយប្រកាន់ខ្ជាប់ជាចាំបាច់នូវវិធានសុខាភិបាល

ចែករំលែក៖

ខេត្តស្វាយរៀង៖សាលារៀនគ្រប់កំរិតនៅទូទាំងខេត្តស្វាយរៀង បានបើកដំណើរការវិញហើយ បន្ទាប់ពីមានការផ្អាកមួយរយៈ ខណៈដែលមានការវាយលុកពីជំងឺ កូវីដ១៩ នៅក្នុងសហគមន៍ នាពេលកន្លងមកនេះ។

លោកយស់ ពៅ នាយកវិទ្យាល័យស្វាយរៀងបានថ្លែងបញ្ជាក់ថា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ វិទ្យាល័យស្វាយរៀង ចាប់ពីថ្នាក់ទី៧ដល់ទៅ១២ទាំងអស់ ក៏ដូចជាគ្រឹះស្ថានអប់រំ នានា ក្នុងខេត្តស្វាយរៀងចាប់ផ្តើមបើកដំណើរការសិក្សាថ្នាក់រៀនឡើងវិញ។

លោក យស់ពៅ បន្តថា
ជាគុណបំណាច់ ដ៏ធំធេងប្រមុខរាជរដ្ឋាភិបាលដែលបានខិតខំគិតគូរសុខភាព របស់បងប្អូនប្រជាពលរដ្ឋពិសេសចៅៗសិស្សានុសិស្សដែលបានចាក់វាក់សាំងគ្រប់ៗគ្នា ទើបធ្វើអោយក្រសួងអប់រំ យុវជននិងកីឡាសម្រេចបើក គ្រឹះស្ថានអប់រំ នានា
សាលារៀនឡើងវិញគ្រប់កំរិតក្នុងថ្ងៃនេះ។

ហើយ ក្នុងនាម លោក ជាគណៈគ្រប់គ្រងវិទ្យាល័យស្វាយរៀង សូមគោរពថ្លែងអំណរគុណនិងជូនពរសម្ដេចអគ្គមហាសេនាបតីហ៊ុនសែន សម្ដេចកត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលទាំងអស់ ពិសេសថ្នាក់ដឹកនាំខេត្ត ដែលមានលោកម៉ែនវិបុល អភិបាលខេត្តស្វាយរៀងដែលបានយកចិត្តទុកដាក់ ខ្នះខ្នែង ធ្វើអោយគ្រិះស្ថានអប់រំនានាក្នុងខេត្តស្វាយរៀងបើកដំណើរការឡើងវិញ ប្រកបដោយស្ដង់ដា (អេស អូភី) សេចក្ដីណែនាំរបស់ក្រសួងអប់រំ គឺរក្សា ការពារអនាម័យ និងសូមសិស្សានុសិស្សលោកគ្រូអ្នកគ្រូទាំងអស់ត្រូវគោរពវិធាន៣កុំ៣ការពាររបស់ក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាល
ជាពិសេស ​ត្រូវ​ចេះ​ការពារ​ខ្លួនឯង​រៀងៗ​ខ្លួន​ពី​ជំងឺ​កូ​វីដ​១៩​  ក្នុងករណី​បើមាន​អាការៈមិន​ស្រួល ឬ​មាន​រោគសញ្ញា​សង្ស័យ ត្រូវប្រញាប់​រាយការណ៍​ទៅ​ឲ្យ​លោកគ្រូ អ្នកគ្រូ ដើម្បី​រៀបចំ​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​- ១៩ និង​ធ្វើការព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលាដើ​ម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​រាល​រីក​ដាល​ទៅ​អ្នក​ដទៃទៀត ។

ជាមួយគ្នានេះ លោកបន្តថាដោយសារតែការបើកដំណើរការសាលារៀនឡើងវិញ លោកបានអំពាវនាវដល់ក្មួយៗសិស្សានុសិស្ស ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដូចពាក្យស្លោក ថ្ងៃនេះថ្ងៃស្អែកកុំអោយគ្រោះថ្នាក់ចរាចរណ៍៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print