សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជានឹងមិនខ្ចីលុយគេ ដើម្បីទិញ វ៉ាក់សាំងប្រឆាំងកូវីដ-១៩នោះ ទេ !

ចែករំលែក៖

ភ្នំពេញ, សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជានឹងមិនខ្ចីលុយគេ ដើម្បីទិញ វ៉ាក់សាំងប្រឆាំងកូវីដ-១៩នោះ ទេ ខណៈលួងម៉ែ និងព្រះមហាក្សត្រ រួមទាំង សប្បុរសជននានាបានប្រទាន និងផ្តល់ជាបន្តបន្ទាប់បាន ចំនួនជាង ៥៧លានដុល្លារហើយ រហូតដល់បច្ចុប្បន្ននេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះក្នុងឱកាស អញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ។
សម្តេចតេជោបានថ្លែងបញ្ជាក់ទៀតថា, មិនបានហាមឃាត់មិនអោយពលរដ្ឋរៀបការនោះទេ គ្រាន់តែមិនឲ្យរៀបចំកម្មវិធីជួបជុំទ្រង់ទ្រាយធំតែប៉ុណ្ណោះ ហើយអ្នករៀបការ ហើយចង់យកកូន គួរចាក់វ៉ាក់សាំងអោយបានមុន ដើម្បីបង្ការកូវីដ១៩ ។
ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ គឺប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ជំហានដំបូងរាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ហាទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ពីសហរដ្ឋអាមេរិក សម្រាប់មនុស្សចំនួន ៥មុឺននាក់ ដោយថ្នាំនេះ ១នាក់ត្រូវចំណាយអស់ ៥០$ ដែលសរុបចំនួនទាំង៥មុឺននាក់ ចំណាយថវិកាអស់ចំនួន ២លាន៥សែន ដុល្លារសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ មាន ១០០,០០១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៧,៨៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០១,២២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print