នគរបាលក្រុងព្រះសីហនុ បង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦នាក់​ ​ពាក់​ព័ន្ធ​ករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បើ​យោង​តាម​ប្រភពព័ត៌មាន​ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ សហការណ៍​ ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបេីកប្រតិបត្តិការបង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦នាក់​ ពាក់ពន្ធ័​ករណីគ្រឿងញៀន កាលពីថ្ងៃទី ៣០​ ខែ​តុលា​ ឆ្នាំ​២០២១​ វេលាម៉ោង​០១ និង​ ៣០នាទី​​ នៅចំណុច ក្រុម០៨​ ភូមិ​ ០៣ សង្កាត់​លេខ​ ០៣​ ក្រុង-ខេត្តព្រះសីហនុ​ ។

ប្រភពដដែលបន្តថា​ ជនសង្ស័យទាំង៦នាក់​ខាងលើ​នេះ​ រួមមាន៖​ ទី១-ឈ្មោះ​ ម៉ីន​ សុតម៉ាន់ដា​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិ​​០៣​ សង្កាត់​០៣​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ ។
ទី​២-ឈ្មោះ ផាត​ សុចាន់ ភេទប្រុស​ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់​ ទីលំនៅបច្ចុប្បន : សង្កាត់០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ទី​៣-ឈ្មោះ សុខ​ ចាន់នី​ ភេទប្រុស​​ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន : ភូមិ​ ០៣​ សង្កាត់​ ០៣​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ទី​៤-ឈ្មោះ លឹម​ លាង ភេទប្រុស​ ​ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់​ ទីលំនៅបច្ចុប្បន : ភូមិ​ ០៣​ សង្កាត់​ ០៣​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ទី​៥-ឈ្មោះ ឆាយ​ ប៊ុនណន់ ភេទប្រុស​ ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ ។
ទីលំនៅបច្ចុប្បន : ភូមិ​ ០៣​ សង្កាត់​ ០៣​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
និង​ទី​៦-ឈ្មោះ វី​ វ៉ាន់ឌី​ ភេទប្រុស​​ ជនជាតិខ្មែរ មុខរបរ រត់តុ​ ទីលំនៅបច្ចុប្បន : ភូមិ​ ០៣​ សង្កាត់​ ០៣​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្នុងប្រតិបត្តិការការនេះដែរ​ កម្លាំង​ជំនាញ​បានចាប់យកវត្ថុតាងរួមមាន៖
-ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀន​ ចំនួន ១០កញ្ចប់
-ទូរសព្ទ័​ដៃ ចំនួន ០៤គ្រឿង
-ម៉ូតូ​ ០១​គ្រឿង

បច្ចុប្បន្នជនសង្ស័យខាងលេី កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមផ្លូវច្បាប់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print