ខេត្តព្រះសីហនុ៖ បើយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការណ៍ ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបេីកប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនមនុស្សចំនួន៦នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០១ និង ៣០នាទី នៅចំណុច ក្រុម០៨ ភូមិ ០៣ សង្កាត់លេខ ០៣ ក្រុង-ខេត្តព្រះសីហនុ ។
ប្រភពដដែលបន្តថា ជនសង្ស័យទាំង៦នាក់ខាងលើនេះ រួមមាន៖ ទី១-ឈ្មោះ ម៉ីន សុតម៉ាន់ដា ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ទី២-ឈ្មោះ ផាត សុចាន់ ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន : សង្កាត់០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ទី៣-ឈ្មោះ សុខ ចាន់នី ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន : ភូមិ ០៣ សង្កាត់ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ទី៤-ឈ្មោះ លឹម លាង ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន : ភូមិ ០៣ សង្កាត់ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ទី៥-ឈ្មោះ ឆាយ ប៊ុនណន់ ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ ។
ទីលំនៅបច្ចុប្បន : ភូមិ ០៣ សង្កាត់ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
និងទី៦-ឈ្មោះ វី វ៉ាន់ឌី ភេទប្រុស ជនជាតិខ្មែរ មុខរបរ រត់តុ ទីលំនៅបច្ចុប្បន : ភូមិ ០៣ សង្កាត់ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្នុងប្រតិបត្តិការការនេះដែរ កម្លាំងជំនាញបានចាប់យកវត្ថុតាងរួមមាន៖
-ម្សៅក្រាមព៌ណសថ្លា សង្ស័យសារធាតុញៀន ចំនួន ១០កញ្ចប់
-ទូរសព្ទ័ដៃ ចំនួន ០៤គ្រឿង
-ម៉ូតូ ០១គ្រឿង
បច្ចុប្បន្នជនសង្ស័យខាងលេី កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដេីម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ៖សហការី