លោកស្រីម៉ែន សំអន៖ ណែនំាឲ្យរដ្ឋមន្ដ្រីក្រសួងធម្មការនិងសាសនាត្រូវបន្ដអនុវត្ដនយោបាយ​វប្បធម៌​សន្ទនា មកដោះស្រាយជូនប្រជាពលរដ្ឋនាំមកនូវ​សុខសន្តិភាព​

ចែករំលែក៖

ភ្នំពេញ៖ លោកឧបនាកយរដ្ឋមន្ដ្រី ម៉ែន សំអន តំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការណែនំាឲ្យរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាបន្ដអនុវត្ដនូវគោលនយោបាយ​វប្បធម៌​សន្ទនា​មក​ជជែក​គ្នាលើ​តុ ដើម្បី​ដោះស្រាយ​កិច្ចការ​ប្រឈមទាំង​ឡាយ​​ជូន​ប្រជា​ពលរដ្ឋរស់នៅ​ដោយ​សុខសន្តិភាព និង​ការអភិវឌ្ឍ កុំយកអំពើហិង្សាមកដោះស្រាយនំាឲ្យ​វិនាសនិងនាំឲ្យ​ខាតបង់ប្រយោជន៍រួម​លោកស្រីម៉ែន សំអនបានបញ្ជាក់​បែបនេះ​ខណៈដែល​លោក ​ស្រីចូលរួម ជា​អធិបតីភាព ក្នុងពិធីប្រកាសតែងតំាងលោក ហ៊ឹម ឆែម ចូលកាន់តំណែង​ជាទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ធម្មការ​ និង​សាសនាជំនួសលោក មិន ឃិន ទេសររដ្ឋមន្ដ្រី ដែលត្រូវទៅទទួលភារៈកិច្ចថ្មី ពិធីនេះបាន​ប្រព្រឹត្ដ​ទៅ​កាល​ពី​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ នៅទីស្ដីការក្រសួងធម្មការនិងសាសនា  ​។​

លោក ស្រី ម៉ែន  សំអន បានបញ្ជាក់ថា៖ ​ការផ្ទេរតំណែង ឬការរុះរើ កែសម្រួលគណៈរដ្ឋមន្ត្រីនេះ គឺធ្វើ​ឡើងចំពេលដែលរាជរដ្ឋាភិបាលកម្ពុជាដែលដឹក​នាំ​ដោយសម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​​​ដំណើរការពាក់កណ្តាល​អាណត្តិ ក្រោយពីការបោះឆ្នោត ជ្រើសតាំងរដ្ឋសភានីតិកាលទី៥នេះ ដើម្បីបន្ត​ការងារ​ឆ្ពោះទៅអណត្តិក្រោយៗទៀត​។ ការផ្ទេរតំណែងនេះ គឺជាកិច្ចការ​ធម្មតា​របស់​រាជ​រដ្ឋាភិបាល ដើម្បីពង្រឹងប្រសិទ្ធភាព​ការងារ​ក្នុងកិច្ចការកំណែទំរង់​រដ្ឋបាល និងការអនុវត្តយុទ្ធសាស្ត្រចតុកោណ​ដំណាក់កាលពី៣ របស់ខ្លួន​​។​

លោកស្រី បានបន្ដថា ក្រោយ​ពីទទួលបានតំណែងជា​រដ្ឋមន្ដ្រី​នេះហើយ ត្រូវធ្វើកិច្ចការកែរសម្រួល និងជួយដោះស្រាយរាល់ភារៈកិច្ចល្អៗជួនដល់មន្ដ្រីរាជការជាថ្នាក់ដឹកនំានៅ​ក្រោម​ឱវាទខ្លួនឲ្យបានដោយសមធម៌ ត្រូវ​យក​វប្បធម៌​សន្ទនា​មក​ជជែក​គ្នា​លើ​តុ  ដើម្បីធ្វើការ​ដោះស្រាយ​កិច្ច​ការ ​ទាំង​ឡាយ​ជូន​ប្រជាពលរដ្ឋ រស់នៅ​ដោយ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ​ព្រោះថា​វប្បធម៌​សន្ទនា​នេះ ប្រមុខ​រាជរដ្ឋាភិបាល ធ្លាប់​មក​អនុវត្តន៍​ទទួល​បាល​ជោគជ័យ​យ៉ាង​ល្អប្រសើរ​ក្នុងការ​ចរចាស្វែងរក​សន្តិ​ភាព ការ​ចរ​ចាបង្រួមបង្រួម​ជាតិតែមួយ​ ខ្មែរ​តែមួយទទួលបាន​សុខសន្តិភាព ​និង​ការអភិវឌ្ឍន៍​ដូច​សព្វ​ថ្ងៃនេះ​។​

លោក​ស្រីបន្ដថា​៖ ដោយមាន​ការដឹកនាំ​ពី​ប្រមុខ ​រាជរដ្ឋាភិបាល​កម្ពុជា ​ដ៏​ឈ្លាសវៃ  តាម​ការ អនុវត្តន៍​គោលនយោបាយ​ឈ្នះ  និង​វប្បធម៌​សន្ទនា បានធ្វើឲ្យសមភាពគោលន​យោ​បាយ​ជាតិ​បានល្អ​ប្រសើរ ស្របតាម​លទ្ធិប្រជាធិប្បតេយ្យធ្វើឲ្យអ្នកតំណាងរាស្ត្រ​ទាំងអស់ ឯកភាពគ្នា​ធ្វើការ​ងារ​ក្នុង​សមភាជាតិ​ឡើងវិញ  ដើម្បី​បំរើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​។ ​ហេតុដូចនេះ​នៅក្នុង​ការដឹកនាំ​របស់ ​នៅក្រសួង ធម្មការនិងសាសនា ទោះ​មកពី​គណៈបក្ស​ណា ក៏ដោយ ត្រូវ​គិតគូរ​ពីផល​ប្រ​យោ​ជាតិ ប្រជាជន​ជាធំ  ដោយ​​លើកយក​បញ្ហា​ទាំងអស់​ដាក់​លើ​តុ មកពិភាក្សាគ្នា សន្ទនា​គ្នា​ដោះស្រាយ  តែ​មិន​ត្រូវយក​ជើង​ឆ្កឹស ឬ​ប៉ែង​គ្នា​នៅក្រោម​តុ​ឡើយ  ​។  ​ លោកស្រីក៏បាន​ផ្តាំផ្ញើរ​ផងដែរ ដល់​មន្ដ្រីនៅមន្ទីរក្រសួង​គ្រប់​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​គោល​នយោ​​បាយ​របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហា សេនាបតីតេជោហ៊ុន សែន​ ជានាយករដ្ឋមន្ដ្រី ។

​លោក ហ៊ឹម ឆែម  ដែលបាន​ទទួល​តំណែងថ្មីជារដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានេះ​ បានធ្វើ​ការប្តេជ្ញាចិត្តថា​៖ លោក​នឹង​យក​អស់​ប្រាជ្ញា​ស្មារតី និង​ចំណេះដឹង​ទាំងអស់បំពេញ​តួនាទី​របស់​​ខ្លួន   ​ដែល​រាជរដ្ឋាភិបាល​មាន​ទំនុកចិត្ត ឲ្យស​ម្រេ​ច​បានល្អ​ប្រសើរ​ ដើម្បី​កាត់​បន្ថ​យ​រាល់សកម្មភាពការងារណា ​ ដែលអសកម្មកន្លងមកឲ្យទទួលបានរលូន និងប្រកបដោយសមធម៏ ដើម្បីចូលរួមកាត់បន្ថយភាព ក្រីក្រ​ជូន​ប្រជាព​​ល​រដ្ឋ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ និង​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​ លោក​ប្តេជ្ញា​ក​​សាង​សាមគ្គីភាព​ផ្ទៃ ក្នុង​ជាមួយ​មន្ដ្រីជាថ្នាក់ដឹកនំានៅក្នុងក្រសួងធម្មការនិងសាសនា ​ក្រោម​ឱវាទឲ្យបានល្អ រួមគ្នា​ដឹកនាំ​រដ្ឋ​បា​​ល ឲ្យវិសយ័សាសនា ទទួលបាន ភាពយុទ្ធតិ្ដធម៏ ជួន​ប្រជាពលរដ្ឋ​រស់នៅមា​នស​ណ្តា​ប់​ធ្នាប់ និង​មាន​សុខ​សន្តិភាពមានការ​អភិវឌ្ឍន៍​​​ ៕

image_1

image

image_3

image_2

ដោយ៖ សំរិត

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print