អគ្គីភ័យឆាបឆេះផ្ទះល្វែងស្តុកគ្រឿង អេឡិចត្រឡិចរងការខូចខាតស្ទើរទាំងស្រុង

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះល្វែងស្តុក គ្រឿង អេឡិចត្រនិក មួយកន្លែង ត្រូវបានអគ្គីភ័យ ឆាបឆេះផ្សែងហុយខ្មួលខ្មាញ់អស់ប្រមាណ១ម៉ោងបណ្តាល អោយសម្ភារះ រួមនឹងគ្រឿងអេឡិចត្រនិចរងការខូចខាតស្ទើរទាំងស្រុង។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ១១និង១៥នាទីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នៅចំណុចផ្ទះលេខ២៥០ផ្លូវលេខ១៤៦z ភូមិ១០ ក្រុម២៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ផ្ទះ ដែលត្រូវភ្លើងឆេះជាប្រភេទសំណង់ផ្ទះល្វែងធ្វើពីបេតុងមានទំហំ៥ម៉ែត្រគុណ១២ម៉ែត្រដែលមានម្ចាស់ឈ្មោះជួង ម៉េងគួង ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរលក់កុំព្យូទ័រ។

តាមសាក្សីបានអោយដឹងថានៅមុនពេលកើតផ្ទះខាងលើ ត្រូវបានម្ចាស់ចាក់សោរទុកចោលរួចទៅលក់ដូរ។ខណះពេលនោះស្រាប់តែ ភ្លើង បានឆាបឆេះផ្សែងហុយទ្រលោមចេញពីក្នុងផ្ទះបង្កអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងអាជ្ញាធរ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ បាននាំគ្នា វាយបំបែកកញ្ចក់និងផ្តាច់សោរដើម្បីចូលទៅបាញ់ពន្លត់ ។ភ្លាមៗរថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿង បានទៅអន្តរាគមន៍ ។ នៅក្នុងហេតុការណ៍នេះ គេឃើញ លោក ជា ពិសី អភិបាលខណ្ឌ ទួលគោក ក៍បានចុះទៅកន្លែងកើតហេតុផងដែរ។

តាមនគរបាល ការិយាល័យ បង្ការ ពន្លត់អគ្គីភ័យនិងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា អគ្គីភ័យ នេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ។នៅក្នុងហេតុការណ៍ រថយន្តពន្លត់អគ្គីភ័យ ចំនួន៩គ្រឿងទៅអន្តរាគមន៍ បាញ់ពន្លត់អស់ប្រមាណជាង១ម៉ោង ហើយភ្លើង បានរលត់ទៅវិញនៅវេលាម៉ោងប្រមាណ១២និង៤៥នាទីថ្ងៃត្រង់។

តាមនគរបាលអោយដឹងទៀតថា អគ្គីភ័យនេះបានបំផ្លាញសម្ភារះមួយចំនួន រួមមានគ្រឿងអេឡិចត្រនិច ,គ្រឿងជ័រ តុ ទូរ កៅអី រួមទាំងសម្ភារះមួយចំនួនទៀត តែពុំបណ្តាលអោយឆេះរាលដាល់ផ្ទះអ្នកជិតខាងនិងបង្កអោយមនុស្សរងរបួសឡើយ ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print