លោក ជា សុមេធី បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារមានអាយុ ៥ឆ្នាំ នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពារាំង ស្រុកពារាំង

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ជា សុមេធី បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារមានអាយុ ៥ឆ្នាំ នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពារាំង ស្រុកពារាំង។

ក្នុងពិធីនេះ ក៏មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបី និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តផងដែរ។

ទន្ទឹមនឹងនេះ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងក៏បាន សូមជម្រាបថា អាណាព្យាបាលកុមារទាំងអស់ ដែលត្រូវនាំកុមារមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណមួយក្នុងចំណោមឯកសារបញ្ជាក់អត្តសញ្ញាណដូចជា សំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន។

ជាទីបញ្ចប់ លោកអភិបាលខេត្តក៏ សូមអញ្ជេីញបងប្អូនប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល នាំកូនចៅ ក្មួយៗ មកទទួលការចាក់វ៉ាក់សាំងនៅទីតាំង និងកាលបរិច្ឆេទដែលបានកំណត់ដូចខាងលើ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្តិភាពខ្ពស់ ដោយត្រូវអនុវត្តអោយបានមុឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា និងវិធានការនានារបស់ក្រសួងសុខាភិបាល៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print