ក្រសួងអប់រំ ដាក់ឲ្យ ដំណើរការសាកល្បង នៃគេហទំព័រ “ទូរសិក្សា” www.duraseksa.com សម្រាប់គាំទ្របន្ថែមដល់ ដំណើរការរៀន និងបង្រៀនជាលក្ខណៈបណ្ដុំ

ចែករំលែក៖

ភ្នំពេញ, ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការដាក់ឱ្យដំណើរការសាកល្បង នៃគេហទំព័រ “ទូរសិក្សា” www.duraseksa.com សម្រាប់គាំទ្របន្ថែមដល់ដំណើរការរៀន និងបង្រៀនជាលក្ខណៈបណ្ដុំ ។

ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ សិស្សានុសិស្ស និងសាធារណជនទាំងអស់ ជ្រាបថា៖ ក្រសួងនឹងដាក់ឱ្យដំណើរការសាកល្បងនូវគេហទំព័រ www.duraseksa.com ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ សម្រាប់គាំទ្របន្ថែមដល់ការរៀន និងបង្រៀនជា លក្ខណៈបណ្ដុំ ក្នុងបរិការណ៍ នៃការទប់ស្កាត់ការរាលដាលជំងឺកវីដ-១៩។

គេហទំព័រ www.duraseksa.com ជាគេហទំព័របន្ថែមថ្មីមួយទៀតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានបញ្ចូលវីដេអូ នៃការបង្រៀនគ្រប់មេរៀន និងគ្រប់មុខវិជ្ជា សម្រាប់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ ទាំងអស់ ចាប់ពីមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ។ វីដេអូនៃការបង្រៀនទាំងអស់ត្រូវបាន ផលិតឡើងដោយនាយកដ្ឋានអប់រំកុមារតូច នាយកដ្ឋានបឋមសិក្សា នាយកដ្ឋានមធ្យមសិក្សាចំណេះ ទូទៅ និងកម្មវិធីសាលារៀនជំនាន់ថ្មី ព្រមទាំងមានកិច្ចសម្របសម្រួលពីមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងពីចម្ងាយ។ បន្ថែមពីនេះ គេហទំព័រក៏បានបញ្ជូលវីដេអូឯកសារ និងវីដេអូ នៃការបង្រៀនសម្រាប់ការអប់រំ ក្រៅប្រព័ន្ធ ការអភិវឌ្ឍយុវជន ការបណ្តុះបណ្តាលគ្រូ និងមាតិកាឌីជីថលមួយចំនួនទៀត។ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ត្រូវធ្វើការចុះឈ្មោះជាសមាជិកជាមួយគេហទំព័រ និងចំណាយពេលរៀនដោយ ការទស្សនាវីដេអូ នៃការបង្រៀនតាមមេរៀន នៃមុខវិជ្ជានីមួយៗ និងកម្រិតថ្នាក់មុនពេលចូលរៀនជាបណ្តុំ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូម គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ សិស្សានុសិស្ស និងសាធារណជនទាំងអស់ ចូលទៅកាន់គេហទំព័រ www.duraseksa.com ដើម្បីស្វែងរកព័ត៌មានបន្ថែមតាមការគួរ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print