លោក ម៉ប់ សារិន ត្រូវបានក្រសួងមហាផ្ទៃប្រកាសទទួលស្គាល់សមាសភាពជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដើម្បីចូលរួមអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើនបន្តទៀត

ចែករំលែក៖

ភ្នំពេញ, ក្រសួងមហាផ្ទៃ ប្រកាស ស្តីពី ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេច:

ប្រការ១…ទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ចំនួន ២៧រូប ដូចមានរាយនាមខាងក្រោមៈ ក្នុងនោះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមានសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញចំនួន ២៦រូប ។

ប្រការ២… សមាសភាពសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដូចមានក្នុងប្រការ១ ខាងលើ ត្រូវអនុវត្តជារដ្ឋធម្មនុញ្ញ ច្បាប់និងលិខិតបទដ្ឋាននានាជាធរមាន ។

ប្រការ៣… រយៈពេលនៃការបំពេញការងាររបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដូចមានចែងក្នុងប្រការ១ខាងលើ ស្មើនឹង អាណត្តិដែលនៅសល់របស់ក្រុមប្រឹក្សាអាណត្តិទី៣ លើកលែងតែសាមីខ្លួនបាត់បង់សមាជិកភាពពីក្រុមប្រឹក្សាតាមច្បាប់កំណត់។

ប្រការ៤…បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ៥…អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ត្រូវអនុវត្តប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print