ភ្នំពេញ, នៅរសៀលថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស អញ្ជើញទទួលទូទឹកកកពិសេស (-80 ទៅ -20oC) ចំនួន ០៩ គ្រឿង ជាជំនួយពី Covax Facility នៅឃ្លាំងឱសថកណ្តាល (CMS) រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី តំណាងអង្គការយូនីសែស (UNICEF) និង លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងស្ថាប័ននានាពាក់ព័ន្ធផ្សេងៗទៀត។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៩១នាក់ (ឆ្ឆ្លងសហគមន៍ ៧៥ និង នាំចូល: ១៦) និងមានជាសះស្បេីយ ១៧៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១១៨៦១៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៤៩០២ នាក់ និង ស្លាប់ថ្មី ៦នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៤នាក់) សរុបស្លាប់ ២៧៩៤នាក់ ។ សូមបន្តអនុវត្ត ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
កម្ពុជាយេីងបានធ្វេីតេស្តចំនួន 2628948 ស្មេីនឹង 154735 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115 ។
ដោយឡែកចំពោះ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ មាន ១០០,០០១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៧,៨៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០១,២២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ ៕