រដ្ឋបាលខេត្តពោធិ៍សាត់ បើកដំណើរការសាលារៀនឡើងវិញនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយអនុវត្តការបង្រៀន និងរៀនតាមបណ្តំ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិសាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកដំណើរការសាលារៀនឡើងវិញនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយអនុវត្តការបង្រៀន និងរៀនតាមបណ្តំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិត ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ប្អូនៗសិស្សានុសិស្ស មាតាបិតា-អាណាព្យាបាល និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ៖ យោងអនុសាសន៍ដ៏ ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីណែនាំលេខ ៦០ អយក សណន.ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ របស់ក្រសួងអប់រំ យុវជន នឹងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថាន ឧត្តមសិក្សាទាំងសាធារណៈនិងឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងសេចក្ដីណែនាំលេខ៥០ អយក.សណន ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីគោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ ការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សាក្នុងការបង្រៀននិងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ ចំពោះការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រខេត្ត ពោធិ៍សាត់ និងឈរលើមូលដ្ឋាននៃស្ថានភាពជាក់ស្តែង ដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ សំដៅការពារសុខភាពសាធារណៈ អាយុជីវិតរបស់ប្រជាពលរដ្ឋ សណ្តាប់ធ្នាប់សាធារណៈ ដោយ អនុលោមទៅតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ -១៩ និងជំងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តជាធរមាន រដ្ឋបាលខេត្ត បានអនុញ្ញាតឱ្យ មានការបើកដំណើរការគ្រឹះស្ថានសិក្សាចំនួន ៦០ រួចមកហើយ។ ក្នុងជំហានបន្ទាប់នេះ រដ្ឋបាលខេត្ត នឹង អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានចំណេះទូទៅសាធារណៈ និងឯកជនគ្រប់កម្រិត ក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។ អាស្រ័យហេតុនេះ សូម អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ប្អូនៗសិស្សានុសិស្ស មាតាបិតា
អាណាព្យាបាល និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print