ភ្នំពេញ៖ ដោយសារតែការឆ្លងចរន្តអគ្គីសនី បានធ្វើឲ្យកំទ្ទេចភ្លើងធ្លាក់ត្រូប៉ះជាមួយនិងសំលៀកបំពាក់ បង្កឲ្យឆាប់ឆេះផ្ទះប្រជាពលរដ្ឋភ័យរត់ចែកជើងគ្នាទាំងព្រឹក ប៉ុន្តែសំណាងល្អត្រូវរថយន្តពន្លត់អគ្គីភ័យដែលប្រចាំការនៅក្នុងខណ្ឌទួលគោកសហការជាមួយនគរបាលការិយាល័យពន្លត់អគ្គីភ័យអន្តរគមន៍ទាន់ពេលវេលាដោយបាញ់រលត់ទៅវិញភ្លាមៗផងដែរ ។
ហេតុការណ៍អគ្គីភ័យនេះ បានកើតឡើងនៅវេលាម៉ោង ១០និង១៥នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខF7 ជាន់ទី១ តាមបណ្ដោយផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចទទួលព័ត៌មានថា ករណីភ័យកំពុងតែឆាប់ឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ភ្លាមនោះលោក សិុន ប៊ុនរី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ បានដឹកនាំកម្លាំងចុះទៅជួយអន្តរគមន៍ និងធ្វើការទំនាក់ទំនងជាមួយកម្លាំងនគរបាលអគ្គីភ័យភ្លាមៗ រហូតឈានទៅដល់ការបាញ់ពន្លត់ទាន់ពេលវេលាតែម្តង ។
ក្រោយកើតហេតុរថយន្តពន្លត់អគ្គិភ័យបាញ់អស់ទឹកចំនួន៣គ្រឿង ចំណែកឯសម្ភារខូចខាតមួយចំនួនផងដែរ ប៉ុន្តែសំណាងល្អមិនប៉ះពាល់ដ៏ផ្ទះប្រជាពលរដ្ឋផ្សេងទៀត ហើយមូលហេតុនៃការឆេះនេះដោយសារតែទុស្សេខ្សែភ្លើង ធ្វើឲ្យកំទ្ទេចភ្លើងត្រូវខោអាវទើបបង្កឲ្យឆេះតែម្តង ៕
ដោយ៖ ស ដារ៉ា
...