នាយករដ្ឋមន្ត្រី​Iceland លាលែងពីតំណែងដោយសាររឿងអាស្រូវ ​Panama Papers

ចែករំលែក៖

នាយករដ្ឋមន្ត្រីIceland លោក Sigmundur David Gunnlaugsson បានប្រកាសលាលែងចេញពី​តំណែងក្រោយមានរឿងអាស្រូវ ពាក់ព័ន្ធនិងឯកសា ប៉ាណាម៉ា ក្រោយពេលដែលគេសង្ស័យថា​លោក មានសកម្មភាពគេចពន្ធ។

លោក​ David Gunnlaugsson​ ទទួលរងសម្ពាធយ៉ាងខ្លាំងពីសាធារណជនក្រោយពេលដែល​បែកធ្លាយឯកសារ​របស់ក្រុមហ៊ុន​Mossack Fonseca ជាក្រុមហ៊ុនច្បាប់របស់ប៉ាណាម៉ា បានសរសេរថា លោក មានក្រុមហ៊ុនមួយនៅបរទេសមានឈ្មោះថា Wintris Inc ជាក្រុមហ៊ុនមានភាគហ៊ុនជាច្រើននៅក្នុងធនាគារដែលបានក្ស័យធននៅក្នុងប្រទេស​អាសឡេនកាលពីពេលកន្លងមក។

កាលពីថ្ងៃទី​៥ខែមេសា លោក​ David Gunnlaugsson​បានប្រកាសថា លោកមានគម្រោងរំលាយ​រដ្ឋភា និងរៀបចំការបោះឆ្នោតសាជាថ្មី ប្រសិនបើគណបក្សប្រឆាំងមិនគាំទ្ររូបលោក ។ ប៉ុន្តែប្រធានាធិបតីនៅក្នុងប្រទេសនេះមិនឯកភាពទៅនឹងការរំលាយរដ្ឋសភា មុនពេលគណបក្សធំៗទាំងពីរមិនទាន់ពិភាក្សាគ្នាស្វែងរកដំណោះស្រាយនោះ។

ក្រោយពេល​ ឯកសាប៉ាណាម៉ា​បានប្រកាសជាសាធារណ មានពលរដ្ឋប្រមាណជាង​១មឺននាក់បាននាំគ្នាធ្វើបាតុកម្ម នៅមុខសភា ។ ក្នុងពេលជាមួយគ្នានោះគណបក្សប្រឆាំងបានស្នើរឲ្យ​សភាបោះឆ្នោតផ្តល់ទំនុកចិត្តទៅលើនាយករដ្ឋមន្ត្រី​ David Gunnlaugsson ។

ពលរដ្ឋជាច្រើនបង្ហាញការមិនពេញចិត្តទៅនិងអ្វីដែលនាយករដ្ឋមន្ត្រីបានធ្វើ ពិសេសគឺព្យា​​យាមលាក់បាំងទ្រព្យសម្បត្តិរបស់លោក នៅបរទេស និងគេចពន្ធ ខណៈដែលប្រទេសជាតិកំពុងតែធ្លាក់នៅក្នុងវិបត្តិសេដ្ឋកិច្ច ធ្វើឲ្យធនាគារជាច្រើននៅក្នុងប្រទេសនេះត្រូវបិទទ្វារ។

នាយករដ្ឋមន្ត្រី​ David Gunnlaugsson គឺជាមន្ត្រីមួយរូបក្នុងចំណោមមន្ត្រីជាច្រើនដែលជាប់​សង្ស័យថា​បានលាក់បាំងទ្រព្យសម្បត្តិ​និងគេចព័ន្ធ៕​

image

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print