គ្រោះទឹកជំនន់ឆ្នាំនេះ ធ្វើឲ្យខូចខាតដំណាំកសិកម្មទាំងស្រុងជាង ៥៥,០០០ ហិកតា

ចែករំលែក៖

ភ្នំពេញ÷ បញ្ហាគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តនាពេលថ្មីៗនេះ បានធ្វើឲ្យ ប៉ះពាល់ខូចខាតដំណាំកសិកម្ម ដំណាំសាកវប្បកម្ម នឹងដំណាំឧស្សាហ៍កម្ម អស់ទាំងស្រុងប្រមាណជាង ៥៥,០០០ហិកតា នេះមិនរាប់បញ្ចូលទាំងគ្រោះ រាំងស្ងួតនោះទេ។

យោងតាមរបាយករណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញថា គិតត្រឹម ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ គ្រោះទឹកជំនន៏បានប៉ះពាល់ដល់ដំណាំស្រូវចំនួនជាង ៧៥,០០០ហិកតា ក្នុងនោះសង្គ្រោះបានជាង ៣៣,០០០ហិកតា និងខូចខាត៍ទាំងស្រុង ជាង ៤១,០០០ហិកតា។

ចំពោះដំណាំសាកវប្បកម្ម ប៉ះពាល់ចំនួនជាង ៥៥០ហិកតា ក្នុងនោះសង្គ្រោះបាន ជាង ៤០០ហិកតា និងខូចខាតទាំងស្រុងជាង ១០០ហិកតា។ ចំណែកដំណាំឧស្សាហកម្ម ប៉ះពាល់ចំនួនជាង ១៣,០០០ហិកតា ក្នុងនោះសង្គ្រោះបានជាង ៨,៩០០ហិកតា និងខូចខាតទាំងស្រុងជាង ៤,១០០ហិកតា។

ដោយឡែកផ្ទៃដីដំណាំដែលរងគ្រោះដោយសាររាំងស្ងួតវិញ គឺមានរហូតដល់ ជាង ២៥ម៉ឺន៣ពាន់ហិកតា ក្នុងនោះ ក្នុងនោះដំណាំស្រូវបានចំនួនជាង ២៤ម៉ឺនហិកតា សង្គ្រោះបានជាង ២១ម៉ឺនហិកតា និងខូចខាតអស់ទាំងស្រុងជាង ៣,៤០០ហិក់តា ប៉ុន្ត បានស្តារឡើងវិញបានជាងពាក់កណ្តាល។

ចំណែកដំណាំឧស្សាហកម្ម ដែលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតមានចំនួន ជាង ៤,៩០០ហិកតា ក្នុងនោះសង្គ្រោះបានជាង ៤,៦០០ហិកតា និងខូចខាតជាង ២៧០ហិកតា។ ដោយឡែកដំណាំសាកវប្បកម្មពុំមានប៉ះពាល់ដោយសារគ្រោះរាំងស្ងួត៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print