ឃាត់ខ្លួន​ចោរឆក់​កាបូប​បាន​២​នាក់ ម្នាក់ទៀតរត់គេចខ្លួនពេលធ្វើសកម្មភាពឆក់កាបូប

ចែករំលែក៖

​ភ្នំពេញ​៖ ជនសង្ស័យ២នាក់ត្រូវបានចាប់ខ្លួននេះបេី​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក​ នៅថ្ងៃអង្គារ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ ។
សមត្ថកិច្ចបានឱ្យដឹងថា​ ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ក្រសួងមហាផ្ទៃ​ ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌទួលគោក​ បានដេញតាម​ចាប់ឃាត់ខ្លួនជនសង្ស័យ​២​នាក់ ក្នុងចំណោម​បក្សពួក​៣​នាក់ បាន​ភ្លាមៗ ខណ​:​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​កាបូប ពី​នារី​ម្នាក់​នៅ​ចំណុច​ស្តុ​ប​ដេ​អិន ។
ដែលករណីនេះកាលពី​វេលា​ម៉ោង​ជិត​៨ យប់​ថ្ងៃទី​១ ខែវិច្ឆិកា ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ៥២៨​ក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​យោងតាមរបាយការណ៍ដដែល​ បានបន្តថា​ មុនពេល​កើតហេតុ​គេ​បានឃើញ​នារី​រងគ្រោះ ជិះ​ម៉ូតូ​មួយគ្រឿង ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២១៥ ខណៈ​មកដល់​ចំណុចកើតហេតុ នៅជាប់​ស្តុ​ប​ដេ​អិន ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មានគ្នា​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្មាស​មួយគ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១CC ៧៦៥៧ ជិះ​មកពី​ក្រោយ​ក៏​ឈោង​ដៃ​ទៅ​ឆក់​កាបូប​ពី​នារី​រូបនោះ​រួច​ជិះ​រត់គេចខ្លួន​តែ​ត្រូវ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ក្រសួងមហាផ្ទៃ​ឃើញ​ទាន់​ក៏​ប្រដេញ​តាម​ពីក្រោយ និង​ទាក់ទង​តាម​វិទ្យុ​ទៅខាង​សមត្ថកិច្ច​ខណ្ឌទួលគោក​ដើម្បី​ជួយ​ស្ទាក់​បន្ទាប់មក​ជនសង្ស័យ​ជិះ​រត់​មកដល់​ផ្លូវ​៥២៨​ចំណុច​ជាប់​និង​សាលា​វេ​ស្ទេ​ន ក៏ត្រូវ​ឃាត់ខ្លួន​បាន​២​នាក់ ចំណែក​បក្ខពួក​ម្នាក់ទៀត​រត់​គេ​ខ្លួន​។​

​ក្រោយ​ឃាត់​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​ធ្វើការ​សួរនាំ​និង​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​៕​

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print