ភ្នំពេញ៖ ទើបនឹងស្ងប់ស្ងាត់ករណីនៃការលេចចេញរឿងរ៉ាវចម្រូងចម្រាស់ប្រកាក់កាក់ជាមួយ អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុងមិនទាន់បានប៉ុន្មានផងស្រាប់តែពេលនេះ តារាសម្តែងស្រី សឿ សុធារ៉ា លេចចេញករណីថ្មីមួយជាមួយអ្នកនាង សូដានីតា ដែលគេសង្ស័យថាជារឿងលុយកាន់។
ផ្តើមតឹងសរសៃកលើបណ្តាញសង្គមក្រោយពីតារាសម្ដែង សូដា នីតា ព្រមានទៅកាន់តារាស្រីអ្នកនាង សឿ សុធារ៉ា ថាអាចនឹងមានប៉ូលិសហៅចូលប៉ុស្ដិ៍ ឬមានដីកាពីតុលាការទៅនាំខ្លួន សឿ សុធារ៉ា ដល់កន្លែងថតតែម្ដង បើមិនព្រមចូលខ្លួនដោះស្រាយ នោះទេ។ សារខ្លីមានន័យជ្រៅនិងបង្កើតឲ្យមានការជជីកសួរគ្នាជាថ្មីក្រោយពីស្ងប់ស្ងាត់រឿងចម្រូងចម្រាសរវាងតារាសម្តែងសឿន សុធារ៉ា និងនាងខ្ញុងទើបនងបញ្ចប់ថ្មីៗ។ ទោះជាយ៉ាងណា អ្នកនាង សូដានីតា មិនបានបញ្ជាក់ពីមូលហេតុក្ដី ក៏គេអាចកាត់ស្មានបានថា រឿងរ៉ាវអាចកើតចេញពីលុយកាក់ ដោយកន្លងទៅ សុធារ៉ា ធ្លាប់មានបញ្ហាជាមួយកូនតុងទីនមួយចំនួនផងដែរ។សូដា នីតាបានលើកឡើងថា”សូមកុំថាខ្ញុំកាច ព្រោះអ្នកនាងជាមនុស្ស មិនទទួលខុសត្រូវ ឆាប់ចេញមុខមកជាបន្ទាន់ បើមិនចង់ល្បី មុនថតរឿងថ្មីចប់! ការទ្រាំរបស់មនុស្ស គឺ មានកំណតអ្នកនាងប្អូន”។ភ្លាមៗនៅ មិនទាន់ទាក់ទងតារាសម្ដែង សូដា នីតា និងតារាសម្ដែង សឿ សុធារ៉ា បាននៅឡើយទេជុំវិញករណីមួយនេះ។
ទោះជាយ៉ាងណាកន្លងទៅគេចាំបានដែរថា តារាសម្ដែង សឿ សុធារ៉ា ធ្លាប់អ្នករកស៊ីអនឡាញ និងមិត្ដសិល្បៈខ្លះដែលអះអាងថា ខ្លួនជាកូនតុងទីនរបស់អ្នកនាង សឿ សុធារ៉ា បានទម្លាយថា សឿ សុធារ៉ា មិនទាន់បានទូទាត់ប្រាក់ជូនពួកគាត់ជាច្រើនម៉ឺនដុល្លារ តាមរយៈការលេងដេញតុងទីន ហើយក្នុងនោះក៏មានទាំងសិល្បករមួយចំនួនជាកូនតុងទីនក៏បានខកខានបង់ប្រាក់ទៅឲ្យអ្នកនាង សឿ សុធារ៉ាជាមេបានទាន់ពេលនោះឡើយរហូតនាងមិនអាចបង្វិលប្រាក់ដែលដេញបានទៅឲ្យកូនដែលដេញបានតាមកាលកំណត់។ គេចាំបានផងដែរថាកន្លងទៅអ្នកនាង សូដានីតា ក៏ធ្លាប់ទាំងបង្ហោះសារដាក់ចំៗទៅកាន់អ្នកដឹកនាំផលិតបទចម្រៀង លោក រិទ្ធិ អូមេហ្គា ជុំវិញការឲ្យផលិតកររូបនេះទូទាត់បំណុលដែលជំពាក់មួយចំនួនផងដែរ៕