UEFA នឹង​មិន​ចាត់​ការ​ទេ​បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​ពី​ការ​រើសអើង​ជាតិ​សាសន៍លើកីឡាករ Elanga របស់​ស៊ុយអែត

ចែករំលែក៖

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA នឹងមិនចាត់វិធានការណាមួយឡើយ បន្ទាប់ពីការស៊ើបអង្កេតលើការអះអាងដែលថា ខ្សែបម្រើស្លាបរបស់ក្លិបManchester United គឺកីឡាករ Anthony Elanga ត្រូវបានទទួលរងនូវការបំពានលើការរើសអើងជាតិសាសន៍ ពេលកំពុងលេងឱ្យក្រុមស៊ុយអែតអាយុក្រោម២១ឆ្នាំទល់នឹងក្រុមអុីតាលីកាលពីខែមុន។

ឧប្បត្តិហេតុដែលត្រូវបានចោទប្រកាន់នេះបានកើតឡើងនៅពេលដែល Elanga ជាប់ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាជាមួយកីឡាករក្រុមគូប្រកួតបន្ទាប់ពីភាគីទាំង២ស្មើគ្នា ១-១ នៅ Monza កាលពីថ្ងៃទី១២ ខែតុលា។

UEFA បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីការស៊ើបអង្កេតដែលធ្វើឡើងដោយក្រុមសីលធម៌ និងអធិការកិច្ចវិន័យរបស់ UEFA ការសម្រេចចិត្តមួយត្រូវបានគេធ្វើឡើងដើម្បីមិនបើកដំណើរការនីតិវិធីវិន័យណាមួយឡើយ។

សមាគមបាល់ទាត់ស៊ុយអែត (SvFF) បាននិយាយថា ខ្លួនខកចិត្តនឹងសាលក្រម ហើយគ្រោងនឹងប្តឹងឧទ្ធរណ៍។ លោក Tobias Tibell ទីប្រឹក្សាទូទៅរបស់ SvFF បាននិយាយថា “SvFF បានចាត់វិធានការយ៉ាងធ្ងន់ធ្ងរគ្មានការសង្ស័យអំពីអ្វីដែលកីឡាករបានយល់ឃើញនោះទេ ហើយយើងនឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ”។ ចំណែកសហព័ន្ធបាល់ទាត់អុីតាលី (FIGC) តែងតែបដិសេធការចោទប្រកាន់នេះ សូម្បីតែផ្តល់ភស្តុតាងជាវីដេអូអំពីឧប្បត្តិហេតុនេះក៏ដោយ។

Elanga មានវ័យ១៨ឆ្នាំបាននិយាយថា “ពិតណាស់ខ្ញុំមានការខកចិត្តយ៉ាងខ្លាំង ខ្ញុំដឹងពីអ្វីដែលខ្ញុំបានឮ និងអ្វីដែលបានកើតឡើង។ ខ្ញុំសង្ឃឹមថាការប្តឹងឧទ្ធរណ៍អាចនាំឱ្យមានអ្វីមួយ” ។

កីឡាករ Elanga បានបង្ហាញទម្រង់លេងឱ្យក្រុមបិសាចក្រហមចំនួន៣ប្រកួត ដោយស៊ុតបញ្ចូលទីទល់នឹង WolverhamptonWanderers នៅថ្ងៃចុងក្រោយនៃរដូវកាល Premier League ឆ្នាំទៅ ៕

...

ដោយ៖ ភារៈ(រូបភាព ៖ CNA)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print