លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ​ ប្រចាំខែតុលា​ និងទិសដៅការងារសម្រាប់ខែវិច្ឆិកា​​ ឆ្នាំ២០២១​ ស្តីពីការត្រួតពិនិត្យ​ លេីការងារសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណ:

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃពុធ​ ទី០៣ ខែវិច្ឆិកា​ ឆ្នាំ២០២១​ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ​ ប្រចាំខែតុលា​ និងទិសដៅការងារសម្រាប់ខែវិច្ឆិកា​​ ឆ្នាំ២០២១​ ស្តីពីការត្រួតពិនិត្យ​ លេីការងារសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណ: ។ នៅក្នុងកិច្ចប្រជុំនេះដែរក៏មានការចូលរួមពីលោក​ លោកស្រីស្នងការរង​ ក្រុមជំនួយការ​ លោក លោកស្រីនាយការិយាល័យ​ លោកអធិការ​ អធិការរង​ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល​ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត​ ។

ជាកិច្ចចាប់ផ្តេីមលោកស្នងការរងទទួលផែនសេនាធិការ​ បានអានរបាយការណ៍អំពីការងារដែលបានអនុវត្តក្នុងខែតុលា​ ជូនដល់អង្គប្រជុំ​ ជាមួយនោះដែរក៏មានការចូលរួមមតិរបស់លោក​ លោកស្រីស្នងការរង​ លោកអធិការ​ ទាក់ទងទៅនឹងការងារដែលអនុវត្តបាននាពេលកន្លងមក​ បញ្ហាប្រឈម​ ដំណោះស្រាយ​ និងការរៀបចំផែនការដេីម្បីអនុវត្តបន្ត​ ។

ជាកិច្ចបញ្ចប់លោកស្នងការបានធ្វេីការកោតសរសេីរដល់ការខិតខំប្រឹងប្រែងបំពេញភារកិច្ចបានយ៉ាងល្អរបស់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ក្នុងការបង្ការ​ ទប់ស្កាត់​ និងបង្ក្រាបបទល្មេីស​ ក៏ដូចជាការបម្រេីសេវាជូនប្រជាពលរដ្ឋបានល្អ​ ជាមួយនោះដែរឯកឧត្តមស្នងការបានផ្តល់មតិណែនាំល្អៗជាច្រេីនដល់លោក​ លោកស្រីស្នងការរង​ លោកនាយការិយាល័យ​ លោកអធិការ​ លេីការរៀបចំកម្លាំងល្បាតជាប្រចាំដេីម្បីទប់ស្កាត់រាល់បទល្មេីស ម្យ៉ាងវិញទៀតឯកឧត្តមស្នងការបានណែនាំដល់មន្ត្រីទាំងអស់ឱ្យខិតខំបន្ថែមក្នុងការបំពេញភារិកិច្ច​ ឱ្យបានកាន់តែល្អ​ប្រសេីរថែមទៀត​ ឯកឧត្តមស្នងការក៏បានផ្តោតសំខាន់លេីការងារអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍​ ការចុះរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ​ ដេីម្បីសោភ័ណ្ឌភាពទីក្រុង​ និងកាត់បន្ថយការកកស្ទះ​ ម្យ៉ាងវិញទៀតផែនការងារប្រឆាំងបទល្មេីសសេដ្ឋកិច្ច​ ត្រូវតែធ្វេីការតាមដាន​ ត្រួតពិនិត្យឱ្យបានច្បាស់លាស់ចំពោះមុខទំនិញខូចគុណភាព​ ទំនិញហួសកាលកំណត់ប្រេីប្រាស់​ ជាពិសេសគ្រឿងសម្អាងដែលលាយលក់​ ដោយខុសច្បាប់​ គ្មានច្បាប់អនុញ្ញាតិ​ ដែលអាចធ្វេីឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ​ ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print