ភ្នំពេញ ៖ បើយោងតាមការស្ទង់មតិរបស់មគ្គុទេសទេសចរណ៏ Touropia និងតាមរយៈផេក (BTV News) បានឲ្យដឹងថា, ប្រាសាទអង្គរនៅក្នុងខេត្ត សៀមរាប របស់ព្រះរាជាណាចក្រកម្ពុជា ជាគោលដៅធ្វើឡើងមុនគេក្នុងចំណោម ទីតាំងល្អបំផុត ចំនួន២៩កន្លែងដើម្បីទៅទស្សនាក្នុងប្រទេសនៅអាស៊ីអាគ្នេយ៏។ បើនិយាយពីទីតាំងបុរាណស្ថានមួយ ចំនួន ក្រុមអ្នកទេសចរណ៏ នឹងមិនចង់ខកខានទៅទស្សនាប្រាសាទអង្គរ ស្ថិតនៅភាគខាងជើង ប្រទេស កម្ពុជាឡើយ។ វាមានដំណែលមួយចំនួនក្នុងចំណោមដំណែលវប្បធម៌សំខាន់ បំផុតរបស់ ពិភពលោក។ ទាំងនេះរួមមានប្រសាទអង្គរវត្តដ៏អស្ចារ្យ ប្រាសាទបាយ័នមានផ្ទាំងថ្មធំៗជាច្រើន និងប្រសាទតាព្រហ្មជាប្រសាទឧទ្ទិសដល់ព្រះពុទ្ធសាសនាដែលមានចម្លាក់ ជាមួយដើមឈើដុះ ហ៊ុព័ទ្ធ។ ទីតាំងផ្សេងៗទៀតរបស់ ព្រះរាជាណាចក្រកម្ពុជា មានរាជាធានីភ្នំពេញ ក្រុងព្រះសីហនុ ទទួលបានជាទីតាំងទី២០ និងទី២៨។ កោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី និងឆកសមុទ្រ ហា ឡុង របស់ប្រទេសវៀតណាមស្ថិតក្នុងលំដាប់ទី២ ខណៈរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ ស្ថិតក្នុងលំដាប់ ក្រោមនៃបញ្ជី៕
ដោយ, សិលា