អបអរសាទរខួបទី៩ នៃការប្រែឈ្មោះពី «សមាគមយុវជនកម្ពុជា» មកជា «សហភាពសហព័ន្ធយុវជនកម្ពុជា»

ចែករំលែក៖

ភ្នំពេញ, កាលពី៩ ឆ្នាំមុន ថ្ងៃទី២-៣ខែវិច្ឆិកា ឆ្នាំ២០១២ បន្ទាប់ពីមហាសន្និបាតទូទាំងប្រទេស សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានប្រែឈ្មោះជាបន្តបន្ទាប់ពីសមាគម​យុវជន​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា និងសមាគមយុវជនកម្ពុជា ដែលធ្លាប់ជាផ្នែកមួយនៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាអ្នកបន្តវេនស្មារតី២ធ្នូ ចូលរួមចំណែកកសាង​យុវជន​បន្តវេន ដើម្បីធានារក្សាឱ្យបាន​នូវសមិទ្ធផល​ទាំងឡាយ​ដែលអតីតយុវជន​ជំនាន់​មុន​បាន​កសាង និងបន្តកសាងនូវសមិទ្ធផលថ្មីៗបន្ថែមទៀតរហូតមកដល់បច្ចុប្បន្ន និងទៅអនាគត។

ជាមួយនឹងការយល់ច្បាស់ពីតួនាទីយ៉ាងសំខាន់របស់យុវជនក្នុងបរិបទសង្គមដែលកំពុងមានការវិវត្តន៍ឥតឈប់ឈរ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានសម្រេចលទ្ធផលសម្រាប់សង្គមជាតិគួរជាទីមោទនៈ តាមរយៈការផ្តល់ឱកាសឱ្យយុវជនអាចចូលរួមក្នុងសកម្មភាពសង្គម ផ្តល់ជាវេទិកាដល់យុវជនក្នុងការអភិវឌ្ឍខ្លួន ទាំងចំណេះដឹង និងស្មារតី និងការបង្ហាញផ្លូវសម្រាប់យុវជនអាចក្លាយជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិនាពេលអនាគត។ លើសពីនេះទៀតសោត ក្នុងដំណាក់ប្រទេសជាតិប្រឈមនឹងវិបត្តិ (បរិបទកូវីដ១៩) ក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេស បាន និងកំពុងចូលរួមយ៉ាងសកម្មជាមួយ​រាជរដ្ឋាភិបាល​ក្នុងយុទ្ធនាការ​ប្រឆាំងជំងឺកូវីដ១៩។​

សមាជិក សមាជិកា ស.យ.យ.ក. គ្រប់ៗរូប តែងបានត្រៀមខ្លួនរួចជាស្រេចក្នុង​ការចូលរួម​បម្រើ​ប្រយោជន៍​​ប្រជាជនគ្រប់កាលៈទេសៈដែលប្រទេសជាតិត្រូវការ៕

...

ដោយ, សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print