សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំស្តីពី​ ការរៀបចំធ្វេីផែនការអភិវឌ្ឍន៍សាខា​ សម្រាប់ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃ​ ០៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២១​នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំស្តីពី​ ការរៀបចំធ្វេីផែនការអភិវឌ្ឍន៍សាខា​ សម្រាប់ឆ្នាំ២០២២​ អញ្ជើញដឹកនាំដោយ លោក​ ជិន​ ប៊ុនធឿន នាយកប្រតិបត្តិសាខា​ ។ មានវត្តមានចូលរួមក្នុងកិច្ចប្រជុំនោះរួមមាន៖​ អស់លោក​ លោកស្រី​ ជានាយករង​ ប្រធាន​ អនុប្រធានការិយាល័យទាំង៥​ មន្ត្រីបុគ្គលិកសាខា​ សរុបចំនួន២៨នាក់​ ។

នាឱកាសនោះ​ លោក​ ជិន​ ប៊ុនធឿន បានពាំនាំនូវប្រសាសន៍ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ដែលកោតសរសេីរ​ និងថ្លែងអំណរគុណដល់មន្ត្រីប្រតិបត្តិសាខាទាំងអស់​ ដែលបានយកចិត្តទុកដាក់ខិតខំបំពេញការងារប្រកបដោយសកម្មភាពរស់រវេីក​ មានវិវត្តន៍ពីមួយជំហានទៅមួយជំហាន ធ្វេីឲ្យសាខាទទួលបាននូវជោគជ័យ​គួរឲ្យកត់សំគាល់​ តាមរយៈលទ្ធផលការងារនេះ​ គឺបានបង្ហាញពីការលះបង់ពេលវេលា​ ការទទួលខុសត្រូវ​ និងការស្រលាញ់ការងារមនុស្សធម៌យ៉ាងស្មោះស្មគ្រ័​របស់មន្ត្រីប្រតិបត្តិយេីងផងដែរ​ ។ ក្នុងនោះ​ លោកនាយកប្រតិបត្តិសាខា​ ក៏បានផ្តល់ជាគោលគំនិតពាក់ព័ន្ធនឹងផែនការអភិវឌ្ឍន៍សាខា​ រួមមាន៖​ ខ្លឹមសារ​ ទិសដៅ​ លទ្ធផលរំពឹងទុក​ ជាពិសេសផែនការថវិកាឲ្យបានត្រឹមត្រូវសុក្រិត្យ​ សំដៅរួមគ្នាធ្វេីឲ្យផែនការការងារមនុស្សធម៌របស់យេីងទទួលបាននូវជោគជ័យថែមទៀត​ ។

លោក​ លោកស្រីជាសមាជិក​ សមាជិកាអង្គប្រជុំទាំងអស់​ បានប្តេជ្ញាចិត្តនឹងខិតខំបំពេញការងារដែលបានដាក់ចុះនេះឲ្យបានល្អប្រសេីរ​ ក្នុងន័យរួមគ្នាជួយសម្រាលនូវការលំបាករបស់ជនរងគ្រោះ​ និងងាយរងគ្រោះឲ្យកាន់តែមានប្រសិទ្ធភាព​ និងជោគជ័យ​បន្ថែមទៀត​ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print