ភ្នំពេញ៖ នាព្រឹកថ្ងៃ ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំស្តីពី ការរៀបចំធ្វេីផែនការអភិវឌ្ឍន៍សាខា សម្រាប់ឆ្នាំ២០២២ អញ្ជើញដឹកនាំដោយ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា ។ មានវត្តមានចូលរួមក្នុងកិច្ចប្រជុំនោះរួមមាន៖ អស់លោក លោកស្រី ជានាយករង ប្រធាន អនុប្រធានការិយាល័យទាំង៥ មន្ត្រីបុគ្គលិកសាខា សរុបចំនួន២៨នាក់ ។
នាឱកាសនោះ លោក ជិន ប៊ុនធឿន បានពាំនាំនូវប្រសាសន៍ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលកោតសរសេីរ និងថ្លែងអំណរគុណដល់មន្ត្រីប្រតិបត្តិសាខាទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំបំពេញការងារប្រកបដោយសកម្មភាពរស់រវេីក មានវិវត្តន៍ពីមួយជំហានទៅមួយជំហាន ធ្វេីឲ្យសាខាទទួលបាននូវជោគជ័យគួរឲ្យកត់សំគាល់ តាមរយៈលទ្ធផលការងារនេះ គឺបានបង្ហាញពីការលះបង់ពេលវេលា ការទទួលខុសត្រូវ និងការស្រលាញ់ការងារមនុស្សធម៌យ៉ាងស្មោះស្មគ្រ័របស់មន្ត្រីប្រតិបត្តិយេីងផងដែរ ។ ក្នុងនោះ លោកនាយកប្រតិបត្តិសាខា ក៏បានផ្តល់ជាគោលគំនិតពាក់ព័ន្ធនឹងផែនការអភិវឌ្ឍន៍សាខា រួមមាន៖ ខ្លឹមសារ ទិសដៅ លទ្ធផលរំពឹងទុក ជាពិសេសផែនការថវិកាឲ្យបានត្រឹមត្រូវសុក្រិត្យ សំដៅរួមគ្នាធ្វេីឲ្យផែនការការងារមនុស្សធម៌របស់យេីងទទួលបាននូវជោគជ័យថែមទៀត ។
លោក លោកស្រីជាសមាជិក សមាជិកាអង្គប្រជុំទាំងអស់ បានប្តេជ្ញាចិត្តនឹងខិតខំបំពេញការងារដែលបានដាក់ចុះនេះឲ្យបានល្អប្រសេីរ ក្នុងន័យរួមគ្នាជួយសម្រាលនូវការលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះឲ្យកាន់តែមានប្រសិទ្ធភាព និងជោគជ័យបន្ថែមទៀត ៕
ដោយ, សិលា