ខេត្តបាត់ដំបង÷ ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥៣ អញ្ជើញបេីកចែកម៉ាស់ និងជែលលាងដៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជេីងគោក ននិងលោកស្រីដល់នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មេីរជេីងលេខ៥៣ ម៉ាស់សរុបចំនួន១៣៥៤៨ម៉ាស់ និងជែលលាងដៃសរុបចំនួន១១២៩០ដប ។
ក្នុងនាមមេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥៣ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងពលតូចថ្មេីរជេីងលេខ៥៣ សូមគោរពថ្លែងអំណរគុណយ៉ាយជ្រាលជ្រៅជាទីបំផុតជូនចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ បញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជេីងគោក ននិងលោកស្រី ដែលតែងយកចិត្តទុកដាក់ចំពោះ សុខុមាលភាពភាព របស់កងកម្លាំងកងពលតូចថ្មេីរជេីងលេខ៥៣ ។
មេបញ្ជាការ មេបញ្ជាការង នាយទាហាន នាយទាហាន រង និងពលទាហានទូទាំងកងពលតូចថ្មេីរជេីងលេខ ៥៣ សូមគោរពជូនពរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ននិងលោកស្រី ព្រមទាំង បុត្រា បុត្រីជាទីស្រឡាញ់ សូមទទួលបានសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួនក្លៀវក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យថ្មីៗធំធេងថែមទៀត ក្នុងការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរក សុខសន្តិភាព ស្ថិរភាព វិបុលសុខ អភិវឌ្ឍន៍រីកចម្រើនលេីគ្រប់វិស័យ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ៕
ដោយ៖ សូរិយា