បទល្មើសរត់ពន្ធទំនិញ ការលួចបន្លំពន្ធគឺជាភាពមិនប្រក្រតីដែលធ្វើឱ្យខាតបង់ ចំណូលថវិកាជាតិបានបន្ដកើតមានគួរឱ្យសោកស្ដាយក្រោមអំណាចរបស់លោក ម៉េៅ សំអឿន មេគយច្រកអន្ដរជាតិព្រំដែលកើតចេញពីឃុបឃិតបើកដៃឱ្យក្រុម ហ៊ុនមួយនាំចូលទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ចូលពីប្រទេសថៃតាមអំពើចិត្ដ ហើយប្រសិនបើអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាកររឹតបន្ដឹងត្រួតពិនិត្យ ការអនុវត្ដប្រមូលពន្ធរបស់លោក ម៉េៅ សំអឿន ឡើងវិញនោះ ប្រាក់ពន្ធអាចកើន លើសពីសព្វថ្ងៃ ។
មន្ដ្រីពាក់ព័ន្ធច្រកអន្ដរជាតិព្រំដែលមិនពេញចិត្ដនឹងអំពើរត់ពន្ធបានបង្ហើបថា សព្វថ្ងៃនេះលោក ម៉េៅ សំអឿន និងមន្ដ្រីរបស់ខ្លួនមួយចំនួនកំពុងមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយមេឈ្មួញដែលនាំទំនិញគេចពន្ធពីប្រទេសថៃចូលទឹកដីខ្មែរ តាមច្រកអន្ដរជាតិព្រំក្នុងមួយខែៗមិនតិចជាង៣០០រថយន្ដធំៗនោះទេ ។ ដំណើរ ការនេះមានសភាពរលូនគ្មានបពា្ហាអ្វីទាំងអស់ដោយសារលោកមេគយ ម៉េៅ សំអឿន បានចែករំលែកផលប្រយោជន៍ជូនសមត្ថកិច្ច ស្ថាប័នដទៃទៀតរហូតសម្ងំ សុខស្រួលរៀងៗខ្លួនដែលធ្វើឱ្យឈ្មួញមានឱកាសគ្រប់គ្រាន់បង្ហូរទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ជាប្រចាំ ។
ប្រភពបានបង្ហើបថា ក្នុងទំនិញរបស់មេឈ្មួញដែលកំពុងសកម្មបំផុតនាំទំនិញពី ប្រទេសថៃនោះ១រថយន្ដបង់ពន្ធត្រឹមតែ៧ទៅ៨លានរៀលប៉ុណ្ណោះ បើទោះបីគេដឹក ទំនិញដែលត្រូវបង់ពន្ធក្នុងកម្រិតខ្ពស់ដូចជា ស្រា ភេសជ្ជៈ និងទំនិញចាប់ហួយ ផេ្សងៗទៀតក៏ដោយ ។ ចំណែកក្រុមហ៊ុនដទៃទៀតដែលនាំចូលទំនិញតាមរថយន្ដ ធំៗដូចគ្នាដែរនោះគឺត្រូវបង់ពន្ធចាប់ពី២០លានរៀលឡើងទៅ ៕