Breaking News ៖ លោក ងួន ញិល អនុ ប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាពហើយ នៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ

ចែករំលែក៖

ភ្នំពេញ៖ នេះជាដំណឹងដ៏សែនក្រៀមក្រំបំផុតខណៈដែលថ្នាក់ដឹកនាំកំពូលនៃស្ថាប័ននីតិបញ្ញត្តិ មានស្នាដៃបម្រើប្រទេសជាតិ គឺលោក ងួន ញិល អនុ ប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាពនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ។ 

   បើយោងតាម លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជា អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា “ឯកឧត្តម ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាពហើយនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ នៅគេហដ្ឋានរបស់គាត់។ ឯកឧត្តម ងួន ញិល ទទួលមរណភាពក្នុងអាយុ៧៩ឆ្នាំ សពតម្កល់នៅគេហដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី”។

  សូមបញ្ជាក់ថា លោក ងួន ញិល កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤២ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ហើយក៏ធ្លាប់ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ១៩៨៩ -១៩៩៣ និងជាអនុប្រធានទី១ នៃរដ្ឋសភាជាតិ ៕                                    

 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print