សមត្ថកិច្ចថៃចាប់ពលករខ្មែរឆ្លងដែនខុសច្បាប់២គោលដៅផ្សេងគ្នាបានចំនួន៤៦នាក់

ចែករំលែក៖

ប្រទេសថៃ៖ សមត្ថកិច្ចតាមបន្ទាត់ព្រំដែនបានរាយការណ៍ថា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងទាហានកងរយទី១៣០២ សហការជាមួយកម្លាំងនគបាលខេត្តស្រះកែវ បានស្កាត់ចាប់ពលករខ្មែរដែលលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់នៅភូមិ/ឃុំថាប់ព្រិក ស្រុកអារញ្ញ ខេត្តស្រះកែវចំនួន៣៥នាក់ ក្នុងនោះមានប្រុស១៦នាក់ និងស្រី១៩នាក់។ ក្រោយពីសមត្ថកិច្ចថៃឃុំខ្លួននិងនាំទៅសួរចម្លើយបានឱ្យដឹងថា ពួកគេមកពីខេត្តបាត់ដំបង, បន្ទាយមានជ័យ និងខេត្តកំពតរបស់កម្ពុជា ដោយចំណាយលុយឱ្យមេខ្យល់ជនជាតិខ្មែរក្នុងម្នាក់ចាប់ពី៦,០០០ទៅ៩,០០០បាត ។ ខណៈដូចគ្នានេះដែរ កម្លាំងល្បាតរបស់កងរយទី១៣០ប្រចាំស្រុកខ្លងហាត សហការជាមួយកម្លាំងមូលដ្ឋានបានចាប់ខ្លួនពលករខ្មែរដែលលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់នៅបរិវេណឃុំ/ស្រុកខ្លងហាត ខេត្តស្រះកែវ បានចំនួន១១នាក់ ក្នុងនោះមានប្រុស៦នាក់ និងស្រី៥នាក់។ ក្រោយសមត្ថកិច្ចសួរនាំ ពួកគេប្រាប់ថា មកពីខេត្តពោធិ៍សាត់របស់ប្រទេសកម្ពុជា ចង់ទៅធ្វើការនៅក្នុងប្រទេសថៃ ដោយបានចំណាយលុយឱ្យមេខ្យល់ក្នុងម្នាក់៧,០០០បាត។

សម្រាប់ពលករខ្មែរដែលសមត្ថកិច្ចថៃចាប់បានទាំង២គោលដៅ ត្រូវបានបញ្ជូនទៅឲ្យជំនាញដើម្បីចាត់ការតាមច្បាប់បន្ត៕

   

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print