​លួច​យក​ដី​ម្តាយក្មេក​ទៅ​លក់​ នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​

ចែករំលែក៖

ភ្នំពេញ​៖​ កូនប្រសា​ និង​កូនបង្កើត​ រួម​គ្នា​ក្បត់ចិត្ត​ម្តាយ​លួច​លក់​អចលនទ្រព្យ​ ដោយ​ក្លែង​លិខិត​សាធារណៈ​ និង​ប្រើ​លិខិត​សាធារណៈ​ក្នុង​តម្លៃ​ទឹកប្រាក់​ជិត​១​លាន​ដុល្លារ​ ហើយ​ត្រូវ​ម្តាយក្មេក​ប្តឹង​ចាប់​បញ្ជូន​ទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ​ខែមេសា​ ឆ្នាំ​២០១៦​ ម្សិលមិញ​នេះ​ ។​

​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ បុរស​រូប​នេះ​ឈ្មោះ​ ប៉ម​ សុ​ផា​ អាយុ​៥០​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៣២​ ផ្លូវ​លេខ​៣៧១​ ភូមិ​ត្នោត​ជ្រុំ​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ ត្រូវ​បាន​ ម្ដាយក្មេក​ ឈ្មោះ​ អ៊ុត​ អឿ​ន​ អាយុ​៧៧​ឆ្នាំ​និង​ឈ្មោះ​ សាង​ ង៉ែត​ ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ​ ប្ដឹង​ចោទ​ពី​បទ​ រំលោភ​លើ​ទំនុកចិត្ត​ លួច​លក់​អចលនវត្ថុ​អ្នក​ដទៃ​ បទ​ក្លែង​លិខិត​សាធារណៈ​ និង​បទ​ ប្រើ​លិខិត​សាធារណៈ​ក្លែង​(​លក់​ដី​ទំហំ​១១៥​ម៉ែត្រ​គុណ​នឹង​១១០​ម៉ែត្រ​)​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ កាលពី​ឆ្នាំ​ ១៩៩៤​ និង​ឆ្នាំ​២០០២​ ដើមបណ្ដឹង​បាន​ចូល​លុយ​គ្នា​ទិញ​ដី​ទំហំ​១១៥​ម៉ែត្រ​គុណ​នឹង​១១០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ខ្វា​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ជា​អតីត​ភូមិ​ត្នោត​ជ្រុំ​ សង្កាត់​ បឹង​ទំពុន​។​ ក្រោយមក​ ក្នុង​អំឡុង​ឆ្នាំ​២០១៥​ ដើមបណ្ដឹង​បាន​ឲ្យ​កូនប្រសា​ឈ្មោះ​ ប៉ម​ សុ​ផា​ និង​កូនបង្កើត​ឈ្មោះ​ សាង​ សេរី​ ជួយ​រក​ម៉ូយ​លក់​ដី​នេះ​។​លុះ​មក​ដល់​ចុងខែ​ធ្នូ​២០១៥​ ស្រាប់តែ​កូនប្រសា​និង​កូនបង្កើត​លួច​លក់​ដី​នោះ​ក្នុង​តម្លៃ​ជិត​១​លាន​ ដុល្លារ​យក​ប្រាក់​ ធ្វើ​ជា​ប្រ​យោ​ជ​ផ្ទាល់ខ្លួន​ដោយ​មិន​បាន​ផ្តល់​ចំណែក​ឲ្យ​ដើមបណ្ដឹង​នោះ​ទេ​។​

​បន្ទាប់​ពី​ដឹង​រឿង​នេះ​ ដើមបណ្ដឹង​ បាន​ស្រាវជ្រាវ​នៅ​សាលាសង្កាត់​បឹង​ទំពុន​ ហើយ​បាន​រក​ឃើញ​លិខិត​ផ្ទេរសិទ្ធិ​ដី​និង​ផ្ទះ​លេខ​ ០២៣/២០០៣​ ចុះ​ថ្ងៃ​ទី​០៩​ កុម្ភៈ​ ឆ្នាំ​ ២០០៣​ ពី​ឈ្មោះ​ អ៊ុត​ អឿ​ន​ ទៅ​ឲ្យ​ឈ្មោះ​ ប៉ម​ សុ​ផា​ និង​ឈ្មោះ​ សាង​ សេរី​ លើ​ដី​ទំហំ​ ១៧៣​ម៉ែត្រ​គុណ​នឹង​១២០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ​ សង្កាត់​បឹង​ទំពុន​ ដែល​បច្ចុប្បន្ន​ភូមិ​ខ្វា​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​។​ ការ​ពិត​លិខិត​នេះ​ពួក​គេ​បាន​ក្លែង​ស្នាម​មេដៃ​ស្ដាំ​របស់​ដើមបណ្ដឹង​និង​ក្លែង​ស្នាម​ មេដៃ​ស្ដាំ​មេ​ភូមិ​ឈ្មោះ​ ឃឹម​ វ៉ា​ន់​ ធ្វើ​ជា​សាក្សី​។​ ប៉ុន្តែ​មេ​ភូមិ​បាន​ចេញ​លិខិត​បដិសេធ​ថា​ស្នាម​មេដៃ​មិនមែន​មេដៃ​របស់​គាត់​និង​បាន​បញ្ជាក់​ថា​យាយ​ អ៊ុត​ អឿ​ន​ មិន​បាន​ផ្ទេ​សិទ្ធិ​កាន់កាប់​ដី​ទៅ​ឲ្យ​កូន​នោះ​ទេ​ គឺ​ឈ្មោះ​ ប៉ម​ សុ​ផា​ និង​ឈ្មោះ​ សាង​ សេរី​ បាន​ក្លែង​ឯកសារ​ផ្ទេរសិទ្ធិ​នេះ​ទាំងស្រុង​ ។​ដោយសារ​មាន​អំពើ​ទុច្ចរិត​នេះ​ ហើយ​ទើប​ដើមបណ្ដឹង​ប្ដឹង​ឲ្យ​ចាប់ខ្លួន​ កូនប្រសា​តែ​ម្ដង​។​ តុលាការ​នៅ​មិន​ទាន់​មាន​ចំណាតការ​យ៉ាងណា​នៅឡើយ​ទេ​ ព្រោះ​កំពុង​ សាកសួរ​ និង​រក​ឯកសារ​ពាក់ព័ន្ធ​ដីធ្លី​ ដើម្បី​វិនិច្ឆ័យ​តាម​ច្បាប់​ ៕​

ួចដីម៉េក្មេក

ដោយ៖ ប្រាថ្នា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print