ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិតអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ដល់បុគ្គលិកកម្មករនិងក្រុមលទ្ធកម្មរបស់ក្រុមហ៊ុនហាយប្រ៊ីដ ហ្គាប៊ែឆ( Hybrid Garbage)
នាព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំ ឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីធ្លារសាលាក្រុងបាវិត។
ក្នុងឪកាសនោះក៏មានការចូលរួមពីលោកអភិបាលរងក្រុង លោក
គឹម ឡេង នាយកក្រុមហ៊ុនហាយប៊្រីដ ហ្គាប៊ែឆ លោកលោកស្រីបងប្អូន
បុគ្គលិកកម្មករនិងក្រុមលទ្ធកម្មរបស់ក្រុមហ៊ុនហាយប្រ៊ីដ ហ្គាប៊ែឆ( Hybrid Garbage ជាច្រើននាក់ផងដែរ។
លោកលឹមសៀងហេង អភិបាលក្រុងបាវិត បានសម្ដែងការកោតសសើរដល់បងប្អូន បុគ្គលិកកម្មករនិងក្រុមលទ្ធកម្មរបស់ក្រុមហ៊ុនហាយប្រ៊ីដ ហ្គាប៊ែឆ( Hybrid Garbage)ដែលបានបំពេញភារកិច្ចក្នុងការងារប្រមូលសំរាម និងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ព្រមទាំងការប្រមូលសំរាមតាមទីសាធារណៈនិងតាមបណ្តារផ្ទះប្រជាពលរដ្ឋ ដែលស្ថិតក្នុងភូមិសាស្ត្រក្រុងបាវិតទាំងមូល ដោយយើងត្រូវ រួមគ្នាការពារបរិស្ថាន
ខណ:បរិស្ថានស្អាតនាំមកនូវសុខភាពល្អដល់យើងទាំងអស់គ្នា។
ក្នុងឪកាសនោះ លោកលឹមសៀងហេងអភិបាលក្រុងបាវិតក៏បានផ្ដល់អំណោយមានដូចជា ក្រម៉ារ និងថវិការចំនួន៥ម៉ឺនរៀលដល់បងប្អូនបុគ្គលិកកម្មករនិងក្រុមលទ្ធកម្មរបស់ក្រុមហ៊ុនហាយប្រ៊ីដ ហ្គាប៊ែឆ( Hybrid Garbage)យ៉ាងភាពស្និតស្នាលផងដែរ៕
ដោយ៖ យឹម សុថាន