ឃុំខ្លួន​បុរសម្នាក់ដាក់ពន្ធនាគារ រឿង ពាក់ពន្ធ័​​បទល្មើស​នេសាទដោយប្រើឧបករណ៍ឆក់

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖​ តុលាការខេត្តស្ទឹងត្រែងបានសម្រេចឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគានេះបេី​យោង​តាមប្រភពព័ត៍មានពី​មន្ត្រីជលផល​ខេត្តស្ទឹងត្រែង​ ។
ការសម្រេចឃុំខ្លួនជនខាងលើនេះបាន​ធ្វើឡើងនៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះដោយចៅក្រម​សាលាដំបូង​ខេត្ត​ បានសម្រេច​​ចោទប្រកាន់បុរស​ម្នាក់​ រូបនេះពាក់ពន្ធ័​ករណី​នេសាទ​ដោយ​ប្រើ ឧបករណ៍ឆក់​ខុសច្បាប់ និងឃុំខ្លួន​ដាក់ពន្ធនាគារបណ្ដោះអាសន្ន កាលពី​ល្ងាចថ្ងៃទី​៤ ខែវិច្ឆិកាម្សិលមិញនេះ។

យោងតាមប្រភពព័ត៌មានបានបន្តថា​ ​មន្ត្រីជលផល​ខេត្ត​ សហការ​ជាមួយ​សមត្ថកិច្ចពាក់ព័ន្ធ បានចុះបង្ក្រាប​បទល្មើស​នេសាទ និងឃាត់ខ្លួន​ជនសង្ស័យ​​ម្នាក់ឈ្មោះ ដឹង ស៊ូ​ង ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​តា​ប៉ាន ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​ រួម​នឹងដកហូតឧបករណ៍​ខុសច្បាប់​មួយចំនួនធំ ហើយ​បញ្ជូនទៅ​តុលាការ​ដេីម្បីចាត់ការតាមច្បាប់​។ ចំណែក​បក្ខពួក​ម្នាក់ទៀត បាន​រតរត់គេចខ្លួនដែលកំពុងស្រាវជ្រាវ។

នាយផ្នែក​រដ្ឋបាល​ជល​ផល​សេកុង លោកយាមសាវុនបាន​ឲ្យ​ដឹងថាៈ លោក​បាន ដឹកនាំ​កម្លាំង​មន្ត្រី ជលផល កំលាំង​ប៉ុ​សិ៍​នគរបាល រដ្ឋបាល​ឃុំ​ភ្លុក ឆ្មាំ​ទន្លេ​អភិរក្ស សត្វ​ផ្សោត គណៈកម្មការ​សហគម​ន៍ នេសាទ និង​ប្រជា​ការពារ​ភូមិ​ភ្លុក បង្ក្រាប​បទ ល្មើស​ជលផល​នេសាទ ប្រើ​ឧបករណ៍​ឆក់​ត្រី នៅ​ភូមិសាស្ត្រ​ជួរ​ចាប ភូមិ​បាន​ប៊ុង ឃុំ​ភ្លុក ស្រុក​សេសា​ន ដោយបាន​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង រហូតមកដល់​ចំណុច កំពង់ទឹក​របស់លោក អតីត​អធិការ ស្រុក​សេសា​ន ទល់មុខ​សាលាស្រុក​សេ​សាន ភូមិ​កំ​ភុ​ន ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន បាន​ឃាត់ខ្លួន​ជនសង្ស័យ បាន​១​នាក់ និង​វត្ថុតាង​មួយចំនួន រួមមាន ទូក​ស្មាច់ ១ គ្រឿង ម៉ាស៊ីន ម៉ាក HINOTA ១ គ្រឿង​,
​ក្បាល​ឆក់​ក្តៅ ១​គ្រឿង​, កង់​ដង់ ៦​គ្រាប់ ចំនួន​១​ប្រអប់​, ខ្សែ​កា​ប្លិ៍ ១២​ខ្សែ ប្រវែង ២៤ ម៉ែត្រ​, ខ្សែភ្លើង ប្រវែង ៥ ម៉ែត្រ , ថ្នង​ដងត្រី ២​គ្រឿង​, អាគុយ ម៉ាក JP ១​គ្រឿង (​ជនសង្ស័យ​បាន​ទម្លាក់ ចោល​ក្នុង​ទឹក​)​។​

​លោកបានបន្តថា កាលពី​ថ្ងៃទី ១-២ ខែវិច្ឆិកា ឆ្នាំ ២០២១កន្លងមក កម្លាំង​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល ឆ្មាំ​ទន្លេ អភិរក្ស​សត្វ​ផ្សោត សហគមន៍​នេសាទ និង​នគរបាល​វរ​ការពារ​ព្រំដែន សហការគ្នា ចុះ​ត្រួត​ព​និត្យ និង​បង្ក្រាប​បទល្មើស​ជលផល នៅ​តំបន់​អូរ​តា​ឡាស បំផ្លាញចោល​ឧបករណ៍ ដាយ ចំនួន ១៣ មាត់ ដែលមាន​សាច់​អួន ៣៧៥ ម៉ែត្រ បង្គោល ១២៨​ដើម បំផ្លាញ​ឧបករណ៍​នេសាទ លូ​ស្បៃ​មុង ១​មាត់ លប​ប្រើស ២​គ្រឿង និង​របាំង​ព្រួល ៥០ ម៉ែត្រ និង​រុះរើ​ទីតាំង​ដែល​ជនសង្ស័យ ស្នាក់នៅ​បណ្ដោះ អាសន្ន ដើម្បី​ប្រព្រឹត្ត​បទល្មើស ចំនួន ៣ ទីតាំង ដោយសារ​តំបន់​នោះ មាន​ភាពស្មុគស្មាញ និង​គ្មាន​សេវា ទើប​មិនអាច​រាយការណ៍ ជូន​បាន​។
លោកបានបញ្ជាក់ថារាល់សកម្មភាពរបស់ក្រុមល្មើសបទនេសាទនេះជំនាញនិងកម្លាំងត្រូវតែបន្តធ្វើរហូត

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print