ភ្នំពេញ, នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញវិញ្ញាបនបត្រអនុញ្ញាតប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ គឺក្រសួងសុខាភិបាលផ្តល់ជូនវិញ្ញាបនបត្រអនុញ្ញាតប្រើប្រាស់វ៉ាក់សាំងក្នុងលក្ខខណ្ឌបន្ទាន់លេខ CAM N22 EUA-2021។
១. ឯកសារយោង៖ WHO EUL (កាលបរិច្ឆេទអនុញ្ញាត៖ ថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០២១)
២. លក្ខខណ្ឌនៃការប្រើប្រាស់៖
ក. ប្រើតែក្នុងអំឡុងពេលគ្រោះអាសន្នសុខភាពសាធារណៈនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាន
ខ. ប្រើក្រោមអាទិភាពរបស់រាជរដ្ឋាភិបាលដូចមានចែងក្នុងផែនការដាក់ពង្រាយវ៉ាក់សាំងជាតិបច្ចុប្បន្ន និងក្រុមមនុស្សអាទិភាព
៣. លក្ខខណ្ឌពិសេសសម្រាប់រាយការណ៍អំពីសុវត្ថិភាព និងគ្រប់គ្រងប្រតិកម្មរំខាន បន្ទាប់ពីការចាក់វ៉ាក់សាំងបង្ការ (ត្រូវអនុវត្តដោយអង្គភាពពាក់ព័ន្ធទាំងអស់ដែលមានកាតព្វកិច្ចអនុវត្តការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩)៖ ក. កម្មវិធីជាតិផ្ដល់ថ្នាំបង្ការ (NIP) នឹងដឹកនាំអង្គភាពពាក់ព័ន្ធដទៃទៀតដើម្បីអនុវត្តផែនការគ្រប់គ្រងហានិភ័យ ដោយផ្អែកលើRisk Management Plan (RMP) ដែលផ្តល់ដោយក្រុមហ៊ុន ឬអាចរកបានពីអង្គការសុខភាពពិភពលោក
ខ. មណ្ឌលព័ត៌មានឱសថកម្ពុជានៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង កម្មវិធីជាតិផ្ដល់ថ្នាំបង្ការ និង អង្គភាពពាក់ព័ន្ធដទៃទៀតត្រូវរាយការណ៍អំពីប្រតិកម្មរំខាន បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការ (AEFI) និងតាមដានវ៉ាក់សាំង រួមទាំងកំណត់ត្រាលេខឡូតិ៍ដែលបានចែកចាយទៅទីកន្លែងផ្តល់ថ្នាំបង្ការ និងដែលបានចាក់ជូនបុគ្គលម្នាក់ៗ (ត្រូវកត់ត លេខឡូតិ៍វ៉ាក់សាំងក្នុងសៀវភៅផ្តល់ថ្នាំបង្ការ និងទម្រង់របាយការណ៍ស្តីពីប្រតិកម្មរំខាន បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការ)
គ. កម្មវិធីជាតិផ្តល់ថ្នាំបង្ការត្រូវសហការជាមួយអង្គភាពដទៃទៀត ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងគ្លីនិកក្នុងការឆ្លើយតបបន្ទាន់ និងទាន់ពេលវេលាចំពោះប្រតិកម្មរំខាន បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការ (ដូចជាប្រតិកម្មអាណាហ្វីឡាក់ទិច) នៅទីកន្លែង ចាក់វ៉ាក់សាំង រៀបចំប្រព័ន្ធសម្រាប់បញ្ចូន និងគ្រប់គ្រងបន្ទាន់នៃប្រតិកម្មរំខានបន្ទាប់ពីចាក់វ៉ាក់សាំងបង្ការ ៕
ដោយ, សុខ ខេមរា