ភ្នំពេញ, ដើម្បីឆ្លើយតបនឹងតម្រូវការនៃការប្រើប្រាស់បច្ចេកទេសដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តិកូវីដ-១៩ ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជា ៤.០ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឱ្យបានជ្រាបថា ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជា ៤.០ នឹងរៀបចំ“ពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា” នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០ នាទីព្រឹក តាមប្រព័ន្ធចម្រុះ (ចូលរួមផ្ទាល់ និងអនឡាញ)។
ពិធីប្រកាសនេះនឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និង លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា, ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០។
កម្មវិធីនេះនឹងមានការផ្សាយផ្ទាល់នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការ៖
– ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia
– សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia
– កម្ពុជា ៤.០ – Cambodia 4.0
UYFC Cambodia4.0 DigitalLiteracy អក្ខរកម្មឌីជីថល៕