ដាច់ចិត្តណាស់ បន្សល់ទុកត្រឹមលិខិត សុំទោសមួយសន្លឹក នៅលេីស្ពានគីហ្សូណា!

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ នគរបាល​ប្រកាសផ្សព្វផ្សាយពត៍មានស្វែករកសាច់ញាតិ ឬបង​ប្អូនជនរងគ្រោះឈ្មោះ ខន ធារៈ​ បន្ទាប់​ពី​មកលោតទឹកសម្លាប់ខ្លួននៅចំណុចចន្លោះបង្គោលទី១០ និង ទី១១​ នៃទីតាំងស្ពានគីហ្សូណា​ បង្កការភ្ញាក់ផ្អេីលដល់​ សមត្ថកិច្ចនៅម៉ោង២០និង៣០នាទី ថ្ងៃ​ទី៥ ខែវិច្ចិកា ឆ្នាំ២០២១​ ដោយមិន​ ដឹងពីមូលហេតុ​ ។

លោកវរសេនីយ៍ឯក អុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាមបាន​អោយដឹងថា​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ សហការណ៍ជាមួយគោលដៅយាមស្ពានគីហ្សូណា បានទៅដល់ចំណុចកើតហេតុខាងលើ ហេីយបានពិនិត្យឃេីញថា​ ពិតជាករណីលោតទឹកសម្លាប់​ ខ្លួន​ ព្រោះ​នៅទីនោះមានបន្សល់ទុក​មធ្យោបាយ ម៉ូតូ០១គ្រឿង ម៉ាក ស៊ូមើអ៊ិច ពណ៌ ទឹក្រូចលាយស ពាក់ស្លាក់លេខ កំពង់​ចាម 1AA- 7187 ដោយមានកូនសោរជាប់នឹងម៉ូ និង មួកសុវត្ថិភាព ពណ៍ក្រហមចំនួនមួយ ។

លោក​បាន​បញ្ជាក់​ថា​ ក្រៅពីនោះ​សមត្ថកិច្ច​បានរកឃេីញមាន​ ៖​ កាបូបលុយពណ៍ខ្មៅ មានលុយខ្មែរ ចំនួន ៣០៥០០ រៀល ប័ណ្ណចាក់វាក់សាំងកូវីដ -១៩ ចំនួន ០១ សន្លឹក មានឈ្មោះ ខន ធារះ​ ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក អូប៉ូ ពណ៍ខ្មៅ(ជាប់លេខកូដ)​ ជញ្ចៀន០១វង់. ខ្សែរក ០១ខ្សែ​ ក្រដាស់សរសេរសុំ​ទោស ០១ សន្លឹក​ ។

លោលោកអធិការបញ្ជាក់បន្ថែមថា បច្ចុប្បន្នសំភារៈខាងលើត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ហើយកំលាំងយើងកំពុងផ្សព្វផ្សាយពត៍មានស្វែករកសាច់ញាតិ និងកំពុងពិនិត្យជុំវិញទីតាំងនោះបន្ត ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print