ខេត្តកំពង់ចាម ៖ នគរបាលប្រកាសផ្សព្វផ្សាយពត៍មានស្វែករកសាច់ញាតិ ឬបងប្អូនជនរងគ្រោះឈ្មោះ ខន ធារៈ បន្ទាប់ពីមកលោតទឹកសម្លាប់ខ្លួននៅចំណុចចន្លោះបង្គោលទី១០ និង ទី១១ នៃទីតាំងស្ពានគីហ្សូណា បង្កការភ្ញាក់ផ្អេីលដល់ សមត្ថកិច្ចនៅម៉ោង២០និង៣០នាទី ថ្ងៃទី៥ ខែវិច្ចិកា ឆ្នាំ២០២១ ដោយមិន ដឹងពីមូលហេតុ ។
លោកវរសេនីយ៍ឯក អុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាមបានអោយដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ សហការណ៍ជាមួយគោលដៅយាមស្ពានគីហ្សូណា បានទៅដល់ចំណុចកើតហេតុខាងលើ ហេីយបានពិនិត្យឃេីញថា ពិតជាករណីលោតទឹកសម្លាប់ ខ្លួន ព្រោះនៅទីនោះមានបន្សល់ទុកមធ្យោបាយ ម៉ូតូ០១គ្រឿង ម៉ាក ស៊ូមើអ៊ិច ពណ៌ ទឹក្រូចលាយស ពាក់ស្លាក់លេខ កំពង់ចាម 1AA- 7187 ដោយមានកូនសោរជាប់នឹងម៉ូ និង មួកសុវត្ថិភាព ពណ៍ក្រហមចំនួនមួយ ។
លោកបានបញ្ជាក់ថា ក្រៅពីនោះសមត្ថកិច្ចបានរកឃេីញមាន ៖ កាបូបលុយពណ៍ខ្មៅ មានលុយខ្មែរ ចំនួន ៣០៥០០ រៀល ប័ណ្ណចាក់វាក់សាំងកូវីដ -១៩ ចំនួន ០១ សន្លឹក មានឈ្មោះ ខន ធារះ ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក អូប៉ូ ពណ៍ខ្មៅ(ជាប់លេខកូដ) ជញ្ចៀន០១វង់. ខ្សែរក ០១ខ្សែ ក្រដាស់សរសេរសុំទោស ០១ សន្លឹក ។
លោលោកអធិការបញ្ជាក់បន្ថែមថា បច្ចុប្បន្នសំភារៈខាងលើត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ហើយកំលាំងយើងកំពុងផ្សព្វផ្សាយពត៍មានស្វែករកសាច់ញាតិ និងកំពុងពិនិត្យជុំវិញទីតាំងនោះបន្ត ៕
ដោយ៖ វណ្ណៈ